ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​អំពាវនាវ​ឲ្យ​ដក​បម្រាម​ការ​ធ្វើ​ដំណើរ​ដោយសារ​ផ្ទុះ​វីរុសប​ម្លែ​ង​ខ្លួន​ថ្មី Omicron

2021/11/29 10:27:48 pm        630

​អាហ្វ្រិក​ខាងត្បូង៖ ប្រធានាធិបតី​​អាហ្វ្រិក​ខាងត្បូង​លោក Cyril Ramaphosa បាន​និយាយ​ថា ប្រទេស​របស់​លោក​នឹង​ត្រូវ​បាន​រំពឹង​ថានឹង​ឈាន​ចូល​រលក​ទី៤ ​នៃ​ការ​ឆ្លង​វីរុស Covid-19 បន្ទាប់ពី​មានការ​រក​ឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។ លោក​បាន​និយាយ​ថា ចំនួន​ករណី​ឆ្លង​ជា​មធ្យម​ក្នុង​សប្ដាហ៍​កន្លង​ទៅ​នេះ​មាន​ចំនួន ១៦០០​ករណី​កើន​ឡើង​ពី ៥០០​ករណី​កាលពី​សប្ដាហ៍​មុន​នោះ​។

លោក Ramaphosa បាន​និយាយ​ថា អ្នកវិទ្យាសាស្ត្ររបស់​ប្រទេស​បាន​កំណត់​ថា ការ​កើន​ឡើង​ករណី​ឆ្លង​ភាគច្រើនគឺ​ដោយសារតែ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​កាលពី​ដើម​សប្ដាហ៍​មុន ដោយ​អ្នកស្រាវជ្រាវ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ហើយ​បាន​បណ្ដាល​ឱ្យ​មានការ​ប្រកាស​អាសន្ន​ជា​សកល​ថ្មី​មួយ​។ ប្រទេស​អាហ្វ្រិក​ខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍បាន​អំពាវ​នាវ​ឱ្យ​មាន​កិច្ចសហការ​ និង​ការ​គាំទ្រ​អន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស COVID-19 ​ដោយ​ឆ្លើយតប​ទៅនឹង​វិធានការ​រឹតត្បិត​ជើង​ហោះ​ហើរ​ថ្មី និង​ការ​ធ្វើ​ដំណើរ​ពី​ប្រទេសអាហ្វ្រិក​ខាងត្បូង ដោយ​ប្រទេស​មួយ​ចំនួន​បន្ទាប់ពី​ការ​រក​ឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។

យោង​តាម​សេចក្ដីថ្លែងការណ៍​ដែល​បាន​ចេញ​ផ្សាយ​ នៅ​លើ​គេហទំព័រ​ផ្លូវការរបស់​ក្រសួង​ទំនាក់ទំនងអន្តរជាតិ និង​សហប្រតិបត្តិការប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរហាក់​ដូច​ជា​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​នេះ​។ សេចក្ដីថ្លែងការណ៍​បាន​និយាយ​ថា វិទ្យាសាស្ត្រ​ដ៏​អស្ចារ្យ​គួរតែ​ត្រូវ​បាន​សាទរ​ជំនួស​ឱ្យ​ការ​ដាក់​ទណ្ឌកម្ម ដោយ​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុងចំណោម​សហគមន៍​ពិភពលោក​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាង​ត្បូង​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ហើយ​បាន​ចាត់ទុកថា​ជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នៃ​ក្តី​បារម្ភ​ ដោយ​អង្គការ​សុខភាព​ពិភពលោក ​(WHO) កាលពី​ថ្ងៃ​សុ​ក្រ​សប្ដាហ៍​កន្លង​ទៅ​នេះ ហើយ​ការ​សិក្សា​អំពី​ការ​ឆ្លង​វីរុស និង​ភាព​ធ្ងន់ធ្ងរ​របស់​វា​កំពុង​ដំណើរ​ការ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm