ក្រសួងថាមពល៖ គុយបាស្ថិតក្នុងដំណើរការដំឡើងកម្ការផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ៥០កន្លែងក្នុងឆ្នាំនេះ

2025/03/22 04:04:19 am        365

ក្រសួងថាមពលគុយបា និយាយថា គុយបាស្ថិតក្នុងដំណើរការពន្លឿនផែនការគាំទ្រដោយចិន ដើម្បីដំឡើងចម្ការផ្ទាំងស្រូបពន្លឺព្រះអាទិត្យជាង ៥០កន្លែងបន្ថែមទៀតក្នុងឆ្នាំនេះ ដែលមានសមត្ថភាពផ្តល់ថាមពលជាង ១ពាន់មេហ្គាវ៉ាត់ ។ ការលើកឡើងបែបនេះ បានកើតមានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រព័ន្ធចរន្តអគ្គិសនីចាស់ហួសសម័យដួលរលំ បណ្តាលឲ្យមនុស្សរាប់លាននាក់ គ្មានថាមពលប្រើប្រាស់ ។

នៅក្នុងសេចក្តីរាយការណ៍លម្អិតបំផុតលើដំណើរការផែនការនេះ ក្រុមមន្រ្តីថាមពលនិយាយថា ចម្ការផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ២កន្លែង បានផ្តល់សេវាកម្មកាលពីខែកុម្ភៈ ចម្ការមួយកន្លែងស្ថិតនៅក្នុងទីក្រុងឡាហាវ៉ាន់ និងចម្ការមួយកន្លែងទៀតស្ថិតក្នុងទីក្រុង Cienfuegos ហើយនៅដំណាច់ខែមីនានេះ កម្មករនឹងបញ្ចប់ចម្ការផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ៦កន្លែងបន្ថែមទៀត ។

លោក Ovel Concepcion Diaz គឺជាមន្រ្តីថាមពលកកើតថ្មីនៅក្រសួងថាមពលគុយបា និយាយថា នៅដំណាច់ខែមីនានេះដែរ ចម្ការ ៨កន្លែងក្នុងចំណោមចម្ការផ្ទាំងស្រូបពន្លឺព្រះអាទិត្យគ្រោងទុក ៥០កន្លែង នឹងប្រតិបត្តិការ ដែលអាចផលិតថាមពលបាន ១៧០មេហ្គាវ៉ាត់ ។

ផែនការពង្រីកការផលិតថាមពលកកើតថ្មីដែលបានប្រកាសកាលពីឆ្នាំ ២០១៤នេះ ទទួលបានសន្ទុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ស្របពេលដែលរដ្ឋាភិបាលចង់ស្តាឡើងវិញសេដ្ឋកិច្ចគ្មានសុខភាព ហើយនិងបន្ធូរបន្ថយភាពតានតឹងនៅក្នុងចំណោមប្រជាពលរដ្ឋគុយបា ដែលខកចិត្តនឹងការដាច់ចរន្តអគ្គិសនីច្រើនខែ ។

គោលដៅឆ្នាំ ២០៣០ នឹងផលិតអគ្គិសនីសរុប ២៤ភាគរយ ដោយប្រើប្រាស់ប្រភពកកើតថ្មី ពោលគឺកើនឡើងពីចំនួនបច្ចុប្បន្នប្រហែល ៤ភាគរយ ។ គោលដៅនេះ រួមទាំងការបង្កើតចម្បារផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ៩២កន្លែង បន្ថែមពីលើស្ថានីយស្តុកអាគុយ គម្រោងបង្កើតថាមពលវារីអគ្គិសនី និងថាមពលខ្យល់៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm       
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm