UN ៖ ការរលាយផ្ទាំងទឹកកកលឿនជាងពេលណាៗទាំងអស់ បង្កហានិភ័យនៃផលវិបាកទឹកជំនន់

2025/03/22 04:08:22 am        435

យោងតាមរបាយការណ៍របស់អង្គការ UNESCO ដែលបានបញ្ចេញនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ផ្ទាំងទឹកកកនៅជុំវិញពិភពលោក កំពុងរលាយលឿនជាងពេលណាៗទាំងអស់ ដោយរយៈពេល ៣ឆ្នាំចុងក្រោយនេះ គេមើលឃើញបាត់បង់ផ្ទាំងទឹកកកធំបំផុតជាប់កំណត់ត្រា ។

ការបាត់បង់ទឹកកកសរុប ៩ពាន់ជីហ្គាតោន ចាប់តាំងពីឆ្នាំ ១៩៧៥ ត្រូវបានគេរំពឹងថានឹងបន្តកើតមានបញ្ហាសេដ្ឋកិច្ច បរិស្ថាន និងសង្គម ស្របពេលដែលនីវ៉ូទឹកសមុទ្រកើនឡើង ហើយប្រភពទឹកសំខាន់ៗធ្លាក់ចុះ ។

លោក Michael Zemp ប្រធានសេវាកម្មតាមដានផ្ទាំងទឹកកកពិភពលោក និយាយអំឡុងសន្និសីទសារព័ត៌មានចេញរបាយការណ៍នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា វាអាចជាដុំទឹកកកមានទំហំប៉ុនប្រទេសអាល្លឺម៉ង់ មានកម្រាស់ ២៥ម៉ែត្រ ។ នោះគឺជាទឹកកកដែលពួកយើងបាត់បង់ពីផ្ទាំងទឹកកក ចាប់តាំងពីឆ្នាំ ១៩៧៥ ។

លោក Zemp បន្តថា ផ្ទាំងទឹកកកអាចនឹងបាត់បង់ក្នុងសតវត្សរ៍នេះ ផ្អែកលើអត្រារលាយបច្ចុប្បន្ន ពោលគឺរយៈពេល ៥ឆ្នាំក្នុងចំណោមរយៈពេល ៦ឆ្នាំចុងក្រោយនេះ បានចុះបញ្ជីជាការបាត់បង់ទឹកកកច្រើនជាងគេបំផុត ក្នុងនោះផ្ទាំងទឹកកក បាត់បង់ទឹកកកទម្ងន់ ៤៥០ជីហ្គាតុន ក្នុងឆ្នាំ ២០២៤ ។

ការរលាយលឿន បានធ្វើឲ្យផ្ទាំងភ្នំទឹកកកដែលជាអ្នករួមចំណែកធំដល់ការកើនឡើងនីវ៉ូទឹកសមុទ្រ នឹងធ្វើឲ្យមនុស្សរាប់លាននាក់ប្រឈមនឹងទឹកជំនន់ធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់លំហូរទឹកដែលមនុស្សរាប់ពាន់លាននាក់ពឹងផ្អែកសម្រាប់ថាមពលវារីអគ្គិសនី និងកសិកម្ម ។

លោក Stefan Uhlenbrook គឺជាប្រធានផ្នែកមណ្ឌលទឹក និងមណ្ឌលកំណកនៅអង្គការឧតុនិយមពិភពលោកនិយាយថា ផ្ទាំងទឹកកកចំនួន ២៧៥.០០០នៅមានលើសកលលោក ស្ថិតនៅតាមផ្ទាំងទឹកកកអង់តាក់ទិក និងតំបន់ហ្គ្រីនឡែន ដែលមានចំណុះប្រហែល ៧០ភាគនៃទឹកសាបពិភពលោក ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm