ភ្នំពេញ ÷ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីពិធីបរិច្ឆាគឈាម ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកទទួលសេវា និងពិគ្រោះជំងឺ ជាពិសេសអ្នកប្រើប្រាស់បណ្ណមូលនិធិសមធម៌សុខាភិបាល និងបណ្ណ ប.ស.ស។
ទន្ទឹមនឹងនោះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានទទួលមតិត្រឡប់ពីបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាមូលនិធិសមធម៌សុខាភិបាល និង បណ្ណ ប.ស.ស. ដែលសំដែងសេចក្តីរីករាយ និងប្រាប់ពីការទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យទៀតផង។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ សូមស្រលាញ់ និងថែរក្សាសុខភាពជាដំបូងបង្អស់ ជាពិសេសកុំមើលរំលងជំងឺមិនឆ្លង ជំងឺលើសសំពាធឈាម ជំងឺទឹកនោមផ្អែមជាដើម ដោយត្រូវអនុវត្តវិធានសុវត្ថិភាពសុខភាព “តិចអំបិល តិចខ្លាញ់ តិចស្ករ និងធ្វើលំហាត់ប្រាណឱ្យបានជាប់ជាប្រចាំ”៕
អត្ថបទ រដ្ឋា






