មហាសេដ្ឋី លោក Elon Musk បាននាំយកយុទ្ធនាការរបស់លោកដើម្បីកាត់បន្ថយរដ្ឋាភិបាលសហព័ន្ធអាមេរិក ដែលលូកចូលទៅក្នុងបញ្ហាមិនធ្លាប់មានពីមុនមក ដោយបានបើកកិច្ចប្រជុំកម្រិតខ្ពស់នៅមន្ទីរបញ្ចកោណ និងអំពាវនាវឱ្យមានការនាំខ្លួនឡើងតុលាការចំពោះមន្ត្រីក្រសួងការពារជាតិណាដែលធ្វើឲ្យលេចធ្លាយ «ព័ត៌មានមិនពិតក្នុងបំណងអាក្រក់» អំពីដំណើរទស្សនកិច្ចរបស់លោក។
លោក Musk ដែលអាជីវកម្មរបស់លោក មានកិច្ចសន្យាជាច្រើនជាមួយក្រសួងការពារជាតិ បានជួបរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth រយៈពេល៨០នាទីនៅក្នុងកិច្ចពិភាក្សាលើកដំបូងរបស់លោកនៅមន្ទីរបញ្ចកោណដែលទទួលខុសត្រូវចំពោះការចំណាយយ៉ាងច្រើនរបស់រដ្ឋាភិបាលសហព័ន្ធ។
កាសែត New York Times បានរាយការណ៍ថា លោក Musk ត្រូវបាននិយាយសង្ខេបអំពីផែនការសង្រ្គាមសម្ងាត់សម្រាប់ប្រទេសចិន ជាអ្វីដែល លោកMusk លោកTrump និងអ្នកផ្សេងទៀត បានបដិសេធ។ លោក Musk បានចាត់ទុករបាយការណ៍នេះថាជា «ការឃោសនាសុទ្ធសាធ» និងបានជំរុញឱ្យមានចំណាត់ការផ្លូវច្បាប់ប្រឆាំងអ្នកទម្លាយព័ត៌មានបែបនេះ។
លោកបានសរសេរនៅលើបណ្តាញ X មុនពេលជួបប្រជុំជាមួយលោក Hegseth ថា «ខ្ញុំទន្ទឹងរង់ចាំការកាត់ទោសចំពោះអ្នកទាំងនោះនៅមន្ទីរបញ្ចកោណ នូវអ្នកដែលទម្លាយព័ត៌មានមិនពិតក្នុងបំណងអាក្រក់ទៅទៅឲ្យការសែត New York Times ។