លោកTrump ពិភាក្សាអំពីកិច្ចសន្យាយន្តហោះចម្បាំង F-47 និងបទឈប់បាញ់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

2025/03/22 05:42:59 pm        92

ប្រធានាធិបតីសហដ្ឋអាមេរិក លោក Donald Trump រួមជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth នៅការិយាល័យពងក្រពើ(Oval Office) កាលពីថ្ងៃសុក្រ បានពិភាក្សាអំពីប្រធានបទជាច្រើនរួមមានកិច្ចសន្យាយន្តហោះចម្បាំង F-47 របស់ក្រុមហ៊ុនBoeing និងកិច្ចប្រជុំរបស់ លោក Elon Musk នៅមន្ទីរបញ្ចកោណ ព្រមទាំងបទឈប់បាញ់ក្នុងពេលឆាប់ៗក្នុងសង្គ្រាមរវាងរុស្ស៊ី- អ៊ុយក្រែន។

លោក Trump បានផ្តល់ទៅឲ្យក្រុមហ៊ុន Boeing នូវកិច្ចសន្យាផលិតយន្តហោះចម្បាំងទំនើបបំផុតរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក ដែលត្រូវបានគេដាក់ឈ្មោះថា F-47 ។

ទាក់ទងនឹងកិច្ចប្រជុំកាលពីថ្ងៃសុក្រ របស់ លោក Elon Musk នៅមន្ទីរបញ្ចកោណ លោក Trump បាននិយាយថា លោក Musk នៅទីនោះដើម្បីដោះស្រាយការចំណាយ និងបានច្រានចោលរបាយការណ៍របស់កាសែត New York Times ដែលថាមហាសេដ្ឋីរូបនេះ ត្រូវបានគេដកស្រង់សម្តីអំពីផែនការរបស់យោធាសហរដ្ឋអាមេរិកសម្រាប់សង្រ្គាមណាមួយដែលអាចផ្ទុះឡើងជាមួយប្រទេសចិន។

ជុំវិញសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី លោក Donald Trump បាននិយាយថា លោកគិតថានឹងមាន «បទឈប់បាញ់ពេញលេញ» ដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ រវាងអ៊ុយក្រែន និងរុស្ស៊ី។

ការថ្លែងលើកឡើងរបស់លោក Trump ធ្វើឡើង ខណៈរុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមក កាលពីថ្ងៃសុក្រពីការបំផ្ទុះស្ថានីយ៍បូមឧស្ម័នរបស់រុស្ស៊ីនៅតំបន់ព្រំដែនជាកន្លែងដែលទាហានអ៊ុយក្រែនកំពុងដកថយ ក្នុងពេលមានការពិភាក្សាជុំវិញការផ្អាកសកម្មភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក លើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm