វិទ្យាស្ថានបណ្តុះបណ្តាល ធីវ៉េត NTTI បន្តរៀបចំសង្រ្កាន្តឆ្នាំថ្មី ដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ

2025/03/22 08:06:49 pm        366

ភ្នំពេញ​ ៖ គិតមកដល់ពេលនេះ ជាលើកទី៥ហើយ ដែលវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) រៀបចំដោយក្រុមយុវជនស្ម័គ្រចិត្ត NTTI យុវជន ស.ស.យ.ក និងយុវជនក្រុម១៨ បានរៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានដល់នាពេលខាងមុខ ដើម្បីបង្ហាញអំពីភាពរុងរឿងនៃវប្បធម៌ ក៏ដូចជាបង្ហាញការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់យុវជន សិស្ស និស្សិត។

នៅក្នុងពិធីប្រកាសបើកសម្ភោធសង្ក្រាន្ត NTTI ២០២៥ និងពិព័រណ៌ស្នាដៃនិស្សិត ក្រោមប្រធានបទ “យុវជនTVET លើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ” នាព្រឹកថ្ងៃទី២២ ខែមីនានេះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលដ៏មានតម្លៃនេះ ដែលជាកិច្ចខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មពីថ្នាក់់ដឹកនាំ មន្រ្តីរាជការ និងក្រុមយុវជនស្ម័គ្រចិត្ត រួមទាំងអាជីវកម្ម និងក្រុមហ៊ុននានា ដែលបានជម្រុញលទ្ធភាពក្នុងដំណើរការរៀបចំសង្ក្រាន្តជាផ្លូវការនាពេលនេះប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធបំផុត។ ឯកឧត្តម បានបន្តថា ម្យ៉ាងទៀត យុវជនជាធនធានមូលធនមនុស្ស ដើម្បីរួមចំណែកជាកម្លាំងចលករក្នុងការលើកស្ទួយការអភិវឌ្ឍន៍ជាតិ ពិសេសវិស័យអប់រំបណ្តុះបណ្តាលបច្ចកេទេស និងវិជ្ជាជីវៈ បានកាន់តែប្រសើរតាមរយៈការបង្ហាញស្នាដៃ ទេពកោសល្យ ការច្នៃប្រឌិតប្រកបដោយគុណភាព គុណតម្លៃ និងប្រសិទ្ធភាពខ្ពស់ តួយ៉ាងការរៀបចំសកម្មភាពដំណើរការកម្មវិធី “សង្ក្រាន្ត-NTTI-២០២៥” នាឱកាសនេះ។ 

 ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះឡើង ក្នុងគោលដៅ ដើម្បីផ្សព្វផ្សាយជំនាញបច្ចេកទេស និងវិជ្ជាជីវៈ វប្បធម៌ អត្តសញ្ញាណជាតិ និងអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងជម្រុញទឹកចិត្តដល់យុវជនស្រលាញ់វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិនៅក្នុងសង្គមជាតិឲ្យកាន់តែរឹងមាំទាំងបច្ចុប្បន្ន និងអនាគត។ ម្យ៉ាងទៀត ក្នុងន័យពង្រឹង និងបង្កើតស្មារតីយុវជន បង្កើតចំណងមិត្តភាព សាមគ្គីភាព និងបង្កើតនូវភាពរីករាយ ទំនាក់ទំនងល្អ ភាពម្ចាស់ការ និងអបអរឆ្នាំថ្មី ព្រមទាំងបង្ហាញពីក្ដីស្រឡាញ់ និងសាមគ្គីភាព ក្នុងគោលដៅតែមួយរបស់យុវជនជាសរសរទ្រូង និងតំណាងភាពមោះមុត ក្នុងការជម្រុញព្រឹត្តិការណ៍បង្ហាញវប្បធម៌ជាតិខ្មែរ និងពិសេសបានផ្តល់ឱកាសដល់យុវជនបង្ហាញការស្រលាញ់វប្បធម៌ជាតិខ្មែរ។

 សូមជម្រាបថា ព្រឹត្តការណ៍សង្រ្កាន្ត NTTI ២០២៥ រៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២២ និង២៣ ខែមីនា នៅក្នុងបរិវេណវិទ្យាស្ថានជាតិបណ្តុះបណ្តាល។ នៅក្នុងដំណើរការកម្មវិធីនេះ ឃើញមានការដាក់តាំងបង្ហាញស្នាដៃនិស្សិត ស្ថាបត្យកម្ម សំណង់ អគ្គិសនី របាំជូនពរ របាំត្រុដិ និងការសម្តែងក្បាច់គុនល្បុត្តតោ ជាដើម ដែលជាការសម្តែងដោយនិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រួមទាំងមានតារាចំរៀងពេញនិយម និងការប្រគុំតន្រ្តីដែលមានការចូលរួមពីសិល្បៈករ សិល្បៈការិនីល្បីៗជាច្រើនរូបផ្សេងទៀត៕

អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm