សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ក្រុមការងារចលនាស្រ្តីស្រុក ឃុំ រួមសុខរួមទុក្ខ ជាមួយពលរដ្ឋ ក្តាប់ឱ្យជាប់តម្រូវការពលរដ្ឋហើយដោះស្រាយនិងរាយការណ៍ឱ្យបានទាន់ពេលវេលា

2025/03/22 10:16:07 pm        132

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានមានប្រសាសន៍ថា ក្រុមការងារចលនាស្រ្តីស្រុក ឃុំ ជាសេនាធិការគណបក្សមួយ ដែលត្រូវពិនិត្យតាមដានសកម្មភាពនិងសេចក្តីត្រូវការរបស់ពលរដ្ឋ ពិសេសស្រ្តីគ្រប់ស្រទាប់មជ្ឈដ្ឋាន ហើយត្រូវយកចិត្តទុកដាក់ ដោះស្រាយឆ្លើយតប និងរាយការណ៍ជូនគណបក្សនិងក្រុមការងារគណបក្សចុះមូលដ្ឋានដើម្បីមានវិធានការដោះស្រាយរាល់បញ្ហាសំណូមពរនិងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ 

សម្តេចបានលើកទឹកចិត្តដល់ក្រុមការងារចលនាស្រ្តីបន្តចុះតាមភូមិ ជូបជាមួយប្រជាពលរដ្ឋដោយផ្ទាល់ឱ្យបានជាប់ជាប្រចាំ រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅនិងការជឿទុកចិត្តជូនដល់ពលរដ្ឋ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនិងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០២៥។ 

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខនិងក្តីនឹករលឹករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនសមាជិកសមាជិកានិងអង្គពិធីទំាងមូល ផងដែរ។ 

នៅក្នុងពិធីដែលមានអ្នកចូលរួមជិត៤០០នាក់នេះ សម្តេចរដ្ឋសភាធិបតី បានរំលឹកអនុស្សាវរីយ៍ជាមួយស្រុកលើកដែកគឺជាទឹកដីមួយប្រៀបដូចជាស្រុកកំណើតរបស់សម្តេចផ្ទាល់។ សម្តេចបានចុះមកបំពេញការងារ ចូលរួមបម្រើប្រជាពលរដ្ឋនៅស្រុកលើកដែកតំាងពីឆ្នាំ១៩៩៦មកម្លេះ ដែលសរុបទៅសម្តេចបានធ្វើការជាមួយអភិបាលស្រុកលើកដែកចំនួន៧នាក់មកហើយ រួមទំាងលោកអភិបាលស្រុកនាពេលបច្ចុប្បន្នផងដែរ។ 

សម្តេចរដ្ឋសភាធីបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់រាប់អានរបស់ប្រជាពលរដ្ឋនៅស្រុកលើកដែកប្រៀបដូចជាឪពុក ម្តាយ បងប្អូន រួមផ្ទៃតែមួយដូច្នោះ ពិសេសការគំាទ្រនិងស្រឡាញ់របស់ប្រជាពលរដ្ឋទំាងអស់មកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គមគ្គទេសក៍ សន្តិភាពនិងការអភិវឌ្ឍន៍គឺសម្តេចតេជោ ហ៊ុន សែន ដែលស្ទើរពេញមួយជីវិតសម្តេចបានបូជានិងពលិកម្មគ្រប់បែបយ៉ាងសូម្បីតែជីវិតរបស់សម្តេចផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន ដោយបាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រទេសជាតិ។ 

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មដ៏ឧត្តុង្គឧត្តម របស់សម្តេចតេជោ បានកំពុងបន្តថែរក្សា ការពារដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតីនាយករដ្ឋមន្រ្តីដែលជាមគ្គុទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹងនិងថាមពលបានកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកើតចេញពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយទស្សនវែងឆ្ងាយ ច្បាស់លាស់ ក្នុងការធានា ថែរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ 

សម្តេចប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាលបានគូសបញ្ជាក់ថា ពិធីប្រកាសសមាសភាពក្រុមការងារនៅព្រឹកនេះពុំមែនមានន័យថាមានការកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់ក្រុមការងារចលនាស្រ្តីដែលមានកន្លងមកនោះទេ។ ក៏ប៉ុន្តែវាជាយន្តការបន្ថែមមួយទៀតរបស់គណបក្សបន្ថែមពីលើយន្តការដែលមានស្រាប់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ជួយឧបត្ថម្ភគំាទ្រគ្នាទៅវិញទៅមកក្នុងគោលដៅបម្រើដល់បុព្វហេតុនិងចក្ខុវិស័យរបស់គណបក្ស។ 

នៅក្នុងឱកាសដ៏រីករាយនេះ សម្តេចរដ្ឋសភាធិបតីក៏បានលើកឡើងពីគោលការណ៍លើកកម្ពស់សមភាពយេនឌ័ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានអនុវត្តតំាងពី ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មកម្លេះ ពោលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែលើកកម្ពស់តម្លៃនិងសិទ្ធិរបស់ស្រ្តី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ជួយស្រ្តីដូចជាខ្លួនឯង។ ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១។ សម្តេចធិបតី ក៏បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើននិងថាស្រ្តីជាបេះដូងរបស់គ្រួសារនិងជាវិចារណញ្ញាណប្រទេសជាតិ»។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm