កងទ័ពរបស់ប្រទេសអេត្យូពី បាននិយាយកាលពីថ្ងៃសុក្រ (២១ មីនា) ថា កងទ័ពរបស់ខ្លួនបានសម្លាប់អ្នកប្រយុទ្ធជាង ៣០០នាក់ ពីក្រុមប្រដាប់អាវុធ ហ្វាណូ (Fano) ក្នុងរយៈពេលពីរថ្ងៃនៃការប៉ះទង្គិចគ្នាយ៉ាហិង្សានៅក្នុងតំបន់ Amhara ភាគខាងជើង ខណៈការភ័យខ្លាចនៃសង្រ្គាមក្នុងតំបន់កាន់តែទូលំទូលាយបានលេចឡើង។
កងជីវពលហ្វាណូ បានប្រយុទ្ធជាមួយកងទ័ពអាត្យូពី និងកងកម្លាំងអេរីត្រេ ក្នុងសង្គ្រាមស៊ីវិលរយៈពេលពីរឆ្នាំ ដែលបានវាយលុកទីក្រុង Addis Ababa ប្រឆាំងនឹងរណសិរ្សរំដោះប្រជាជន Tigray (TPLF) ដែលគ្រប់គ្រងតំបន់ភាគខាងជើងនៃតំបន់ Tigray ។

កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា "ក្រុមជ្រុលនិយមហៅខ្លួនឯងថា ហ្វាណូ បានវាយប្រហារទីតាំងផ្សេងៗនៅតំបន់ Amhara ក្រោមឈ្មោះប្រតិបត្តិការរួបរួម ហើយត្រូវបានបំផ្លាញចោល ដោយអ្នកប្រយុទ្ធប្រមាណ ៣១៧នាក់ត្រូវបានសម្លាប់ នឹងរាប់រយនាក់របួស។
គួរឱ្យដឹងថា ការប្រយុទ្ធគ្នារវាងកងទ័ពអេត្យូពី និងក្រុម Fano ដែលជាបណ្តុំនៃកងជីវពលគ្មានអ្នកដឹកនាំច្បាស់លាស់ បានផ្ទុះឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២៣ ដែលជំរុញដោយអារម្មណ៍នៃការក្បត់ក្នុងចំណោមប្រជាជន Amhara ជាច្រើនអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០២២៕

