ពលរដ្ឋនៅ​សៀមរាប បន្ដទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ខណៈ​សល់​មួយ​ថ្ងៃ​ទៀត​នឹង​បញ្ចប់​យុទ្ធនាការ​នេះ

2021/11/29 04:13:57 pm        723

សៀមរាប៖ ស្របពេលដែលការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅខេត្ដសៀមរាប បានបន្ដទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ នៅឆ្នាំ២០២២ខាងមុខ។

ប្រជាពលរដ្ឋម្នាក់ រស់នៅឃុំពាក់ស្នែង ស្រុកអង្គរធំ បានលើកឡើងថា ការចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីមានឈ្មោះចូលរួមបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំសង្កាត់ ​ដែលមានរយៈពេល៥ឆ្នាំម្ដង ដូចនេះក្នុងនាមប្រជាពលរដ្ឋម្នាក់​ត្រូវ​បំពេញតួនាទីរបស់ខ្លួន ​ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលពួកគាត់ស្រលាញ់។

លោក បានបន្ដថា កន្លងមកលោកមានឈ្មោះបោះឆ្នោត នៅការិយាល័យបោះឆ្នោតក្នុង​ក្រុង​សៀមរាប ប៉ុន្ដែដោយសារលោកប្ដូរទីលំនៅថ្មីនៅឃុំពាក់ស្នែង ​ទើបលោកត្រូវចុះឈ្មោះថ្មី​នៅ​ការិយាល័យឃុំពាក់ស្នែងស្រុកអង្គរធំវិញ។

លោកបន្ថែមថា ក្នុងនាមជាពលរដ្ឋម្នាក់ត្រូវមានឈ្មោះបោះឆ្នោតមិនថា ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ ឬបោះជ្រើសរើសតំណាងរាស្ដ្រនោះទេ។

ដោយឡែកលោក វ៉ាង វណ្ណរ៉េត ជាពលរដ្ឋមួយរូបទៀតនៅឃុំពាក់ស្នែង លោកបានឱ្យដឹងថា លោកទៅពិនិត្យឈ្មោះបោះឆ្នោតនេះ ដោយបារម្ភខ្លាចបាត់ឈ្មោះរបស់លោកនៅក្នុងបញ្ជីបោះឆ្នោត ដែលធ្លាប់បានចុះឈ្មោះកន្លងមក​ ព្រោះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥នេះ នឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ ។

លោកថា លោកត្រូវពិនិត្យឈ្មោះជាមុន ​ដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងការជ្រើសរើសថ្នាក់​ដឹកនាំ​នៅមូលដ្ឋាន​ប្រកបដោយភាពត្រឹមត្រូវ។

លោកបន្ដថា លោកមិនអាចបាត់ឈ្មោះ ឬអាក់ខានក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្ដិទី៥នេះបានទេ ព្រោះការបោះឆ្នោតនេះមានរយៈពេល៥ឆ្នាំម្ដង។លោកបានអំពាវដល់ប្រជាពលរដ្ឋត្រូវទៅចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត ខណៈដែល គជប នឹងបិទបញ្ជីឈ្មោះបោះឆ្នោតនេះនៅថ្ងៃទី៣០ខែវិច្ឆិកា ពោលនៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ។

ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមាប លោក នឹម វ៉ាន់សំ មានប្រសាសន៍ថា ចាប់​តាំងពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១នេះ ​ មាន​ប្រជាពលរដ្ឋនៅខេត្ដនេះ បាន​ទៅពិនិត្យឈ្មោះ​ និងចុះឈ្មោះបោះឆ្នោតនេះ ​មានជាង៨០ភាគរយ ក្នុងនោះ​អ្នកចុះថ្មី​មាន​ចំនួន ៣១,៥៣៨នាក់។

ជាមួយគ្នានោះ ​មានពលរដ្ឋផ្ទេរពីចូលពីក្រៅឃុំមានចំនួន ៨,២៤៨នាក់ ​ប្ដូររការិយាល័យក្នុងឃុំ មានចំនួន ៤,០៧៦នាក់ និង​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុង​បញ្ជីឈ្មោះបោះឆ្នោត​ចាប់​ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី២៨ខែវិច្ឆិកានេះ មានចំនួនសរុប៥៨៧,៦៨៥នាក់ ។​ គជប នឹងបិទបញ្ចប់ការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនេះ​ លោក​បានអំពាវដល់ប្រជាពលរដ្ឋទៅចុះឈ្មោះ និង​ពិនិត្យ​មើលឈ្មោះរបស់ខ្លួនបន្ដទៀត​ ដែល​មានទីតាំងនៅតាមឃុំសង្កាត់នីមួយៗ ​ឬអាចមើល​ឈ្មោះ​បោះឆ្នោត​តាមគេហទំព័រ https://www.voterlist.nec.gov.kh

លោក បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕

អត្ថបទ ៖ សាវី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm