ដីព្រៃលិចទឹកតំបន់៣​​ជិត ២ពាន់ហិកតា​ក្នុងស្រុកកំពង់លែង ត្រូវបានក្រុមចម្រុះ​ថ្នាក់ជាតិដកហូតជាសម្បត្តិរដ្ឋវិញ

2021/11/29 05:17:37 pm        2.1 K

កំពង់ឆ្នាំង៖ ដីព្រៃលិចទឹកតំបន់៣ទំហំ​ជិត ២ពាន់ហិកតា ស្ថិតក្នុង​ស្រុកកំពង់លែង ត្រូវបានក្រុមការងារចម្រុះរបស់រាជរដ្ឋាភិបាល​ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានដកហូតមកទុកជាសម្បត្តិរដ្ឋវិញដោយគ្មានលក្ខខ័ណ្ឌ។

យុទ្ធនាការដក​ហូត​នេះ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យចាត់វិធានការណ៍ច្បាប់ចំពោះបុគ្គលដែលទន្ទ្រានដីរដ្ឋ។

ក្រោយពីពិនិត្យស្ថានភាពជាក់ស្តែងលើទីតាំងល្មើសរួចមក ឯកឧត្តម ជា សុផារ៉ា បាន​សម្រេច​ដកហូត​ដីព្រៃលិចទឹកតំបន់៣​ប្រមាណជិត២ពាន់ហិកតា ​ស្ថិតក្នុងភូមិគោកព្រះ ឃុំច្រណូក ពីបុគ្គល​ដែល​បានឈូសបំផ្លាញយកដីជាកម្មសិទ្ធិផ្ទាល់ខ្លួន មកទុកជាសម្បត្តិរដ្ឋវិញដោយឥតលក្ខខ័ណ្ឌ។

ឯកឧត្ដម ជា សុផារ៉ា បញ្ជាក់​ថា បើទោះបីដីទាំងនោះបាន និងកំពុងអាស្រ័យផលស្រូវក៏ដោយ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ត្រូវចុះដាំកូនព្រៃឈើលិចទឹកឡើងវិញ ដោយក្នុង ១ហិកតាត្រូវដាំកូនឈើព្រៃលិចទឹកចំនួន១០០ដើម ក្នុងនោះមានដើមរាំង ដើមច្រកែង ដើមម្តេញ និងដើមសណ្តាន់ ហើយបន្តថែរក្សាឱ្យមាននិរន្តរភាពជាចាំបាច់។

ឯកឧត្ដម​ឧបនាយករដ្ឋ​មន្ត្រី ក៏​បាន​បញ្ជា​ឱ្យ​ចាប់ខ្លួនទាំងអស់រាល់បុគ្គលណាដែលមានចេតនារារាំង​ដំណើរការដកហូតដីព្រៃលិចទឹកនេះ ឬមានការតវ៉ាតាមរូបភាពណាក៏ដោយ។

ឯកឧត្ដម ជា សុផារ៉ា ក៏​បាន​ណែនាំ​ទៅ​ក្រសួងធនធានទឹក និងឧតុនិយម ត្រូវធ្វើផ្លាកកំណត់សម្គាល់ និងចង្អុលបង្ហាញប្រជាពលរដ្ឋពីទីតាំងដីព្រៃលិចទឹកតំបន់៣​ ដើម្បីកុំឱ្យមានការទន្ទ្រានបន្ត ជា​ពិសេស​ត្រូវអនុវត្ត និងចាត់វិធានការ​ទាំងអស់ខាងលើឱ្យទាន់ពេលក្នុងរយៈពេល​ ១សប្តាហ៍គិតចាប់​ពី​ថ្ងៃចុះយុទ្ធនាការតទៅ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងបន្តស្រាវជ្រាវនៅកន្លែងរុករានព្រៃលិច​ទឹក​តំបន់២ ​និងតំបន់៣បន្តទៀត នៅ​ក្នុងស្រុកបរិបូណ៌ ​ស្រុកជលគីរី ​ក៏ដូចជាតំបន់ផ្សេងទៀត ដើម្បីដកហូតដីព្រៃលិចទឹកទាំងនោះ​មក​ទុក​ជាសម្បត្តិរដ្ឋវិញ និងបន្តការដាំដុះកូនព្រៃឈើលិចទឹកឡើងវិញ​ នៅតាមតំបន់​ដែល​រងការ​ឈូសបំផ្លាញ។

ចំណែកស្នងការនគរបាលខេត្តកំពង់ឆ្នាំងវិញ កំពុងបន្តនីតិវិធីកោះហៅបុគ្គលពាក់ព័ន្ធចំនួន ១៣នាក់​ជាម្ចាស់ដី មកសាកសួរព័ត៌មានជាបន្តបន្ទាប់។​

ក្នុងចំណោមបុគ្គលដែលរំលោភយកដីព្រៃលិចទឹកទាំង ១៣នាក់ខាងលើ​ គេសង្កេតឃើញ​មាន​ឪពុក​របស់ព្រះរាជអាជ្ញារងម្នាក់ ​នៅសាលាដំបូងខេត្តកំពង់ឆ្នាំង, ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង, អតីតមេបញ្ជាការប៉េអឹមស្រុកកំពង់លែង, មន្ត្រីសាលាស្រុកកំពង់លែង, និងអ្នកមានបុណ្យស័ក្តិមួយ​ចំនួន​នៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm