ប្រជាពលរដ្ឋចំនួន៤ភូមិ ស្រុកប្រាសាទ ទទួលបានបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ

2025/03/23 05:53:17 pm        88

កំពង់ធំ ÷ ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៤ ក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជា ឯកសារផ្លូវការ នៃការទទួលស្គាល់ជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុ ដែលចាត់ទុកជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់គ្រួសារនីមួយៗ។

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នេះថា ចំពោះសមិទ្ធិផល ដែលប្រជាពលរដ្ឋទទួលបាននាពេលនេះ គឺដោយសារសន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាកំពូលស្ថាបនិក និងបិតាសន្តិភាពរបស់ប្រទេសកម្ពុជា ដែលបានបញ្ចប់សង្គ្រាម ដោយកម្ពុជាលែងមានតំបន់រដ្ឋបាលគ្រប់គ្រងដោយ ២ ឬ ៣ ភាគី កម្លាំងប្រដាប់អាវុធបន្តទៀត ដោយមានរដ្ឋាភិបាលតែមួយគត់ ដែលបង្កលក្ខណៈឱ្យយើងអាចវាស់វែងដីទាំងអស់ទូទាំងប្រទេស ចុះបញ្ជីស្តង់ដារតែមួយ ដោយច្បាប់តែមួយ ដើម្បីធានានូវភាពរឹងមាំសម្រាប់ប្រជាពលរដ្ឋគ្រប់កន្លែងទាំងអស់។

លោកជំទាវបណ្ឌិត បានថ្លែងនូវការចូលសូមអបអរសាទរ ចំពោះលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំង អស់ នៅក្នុងភូមិចំនួន ៤ នៃឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលទទួលបានបណ្ណកម្មសិទ្ធិនេះ។ បណ្ណកម្មសិទ្ធិពិតជាមាន សារៈសំខាន់ណាស់ ជាកម្មសិទ្ធិលើអចលនវត្ថុដែលស្របច្បាប់ និងជាទ្រព្យសម្បត្តិដែលចាំបាច់របស់ក្រុមគ្រួសារនីមួយៗផងដែរ។ ទន្ទឹមនេះ, ឯកសារនេះ មិនត្រឹមតែជាមូលដ្ឋានសម្រាប់បែងចែកមរតក តកូនតចៅនោះប៉ុណ្ណោះទេ តែក៏ជាឯកសារចាំបាច់បំផុត សម្រាប់ធានាការខ្ចីឥណទាន សម្រាប់បង្កើតអាជីវកម្ម និងបម្រើដល់ការងារបង្កបង្កើនផលកសិកម្មផងដែរ។ បញ្ហានេះដែរ, លោកជំទាវ អគ្គទេសាភិបាល ក៏សូមអំពាវនាវដល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការទទួលកម្ចីពី ក្រុមទុច្ចរិតក្រៅច្បាប់ ដែលនាំឱ្យកើតមានបំណុលវ័ណ្ឌក ក្នុងនោះប្រសិនមានការចាំបាច់ ត្រូវប្រើប្រាស់ប្រាក់កម្ចី សូមព្យាយាម និង ស្វែងរកកម្ចីផ្លូវការពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លើកឡើងឱ្យដឹងថា កន្លងមក ក្រុមការងារប្រព័ន្ធបានធ្វើ ពិធីបិទផ្សាយជាសាធារណៈ នៅតាមភូមិទាំង៤ លើឯកសារនៃការវិនិច្ឆ័យ អនុវត្តតាមនីតិវិធីការចុះបញ្ជីរួចរាល់ជាស្ថានពរ រហូតមក ដល់ពេលនេះ គឺសម្រេចបានជោគជ័យ ១០០ ភាគរយ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិ ឃុំ ស្រុក ខាងលើ ដែលមានបណ្ណសរុបចំនួន ១.២៧១ បណ្ណ ស្មើនឹង ៦៩៤ គ្រួសារ ក្នុងនោះរួមមាន៖ ភូមិបឹងខ្វែក មានចំនួន ៣០៧ បណ្ណ ស្មើ ២០៥ គ្រួសារ, ភូមិអន្លង់ស្លែង មានចំនួន ៤៩៥ ប័ណ្ណ ស្មើ ២៣៦ គ្រួសារ, ភូមិអន្ទង់ខ្ទុំ ចំនួន ២៧៩ បណ្ណ ស្មើ ១៥៦ គ្រួសារ និងភូមិកំពីងតាគង់ មានចំនួន ១៩០ ប័ណ្ណ ស្មើ ៩៧គ្រួសារ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm