ភ្នាក់ងារពន្លត់អគ្គិភ័យ ២នាក់ ត្រូវបានប្រទះឃើញស្លាប់នៅកូរ៉េខាងត្បូង ហើយមនុស្ស ២នាក់ផ្សេងទៀត បាត់ខ្លួន ក្រោយភ្លើងឆេះព្រៃជាង ២០កន្លែង វាយប្រហារទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ។
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Choi Sang-mok បានជំរុញឲ្យមានកិច្ចខិតខំគ្រប់មធ្យោបាយ ដើម្បីពន្លត់ភ្លើងឆេះព្រៃ មុនពេលថ្ងៃរះ ស្របពេលដែលភ្លើងឆេះព្រៃរីករាលដាលកាន់តែឆាប់រហ័សដោយសារខ្យល់បក់ខ្លាំង ។
ភ្នាក់ងារពន្លត់អគ្គិភ័យដែលស្លាប់ បានព្យាយាមពន្លត់ភ្លើងនៅតំបន់ភ្នំស្ថិតក្នុងស្រុក Sancheong ខេត្ត South Gyeongsang ដែលបានចាប់ផ្តើមឆាបឆេះឡើងកាលពីថ្ងៃសុក្រ ហើយនិងបានបំផ្លិចបំផ្លាញដីព្រៃប្រហែល ២៧៥ហិចតា គិតត្រឹមរសៀលថ្ងៃសៅរ៍ ។ ពលរដ្ឋជាង ២០០នាក់ ត្រូវបានជម្លៀសខ្លួន ។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសតំបន់ភ្លើងឆេះព្រៃជាតំបន់គ្រោះមហន្តរាយកាលពីល្ងាចថ្ងៃសៅរ៍ ៕