អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន និយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក បានដកចេញការផ្តល់ប្រាក់រង្វាន់ ១០លានដុល្លារ សម្រាប់ព័ត៌មានឈានទៅរកការចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់តាលីបង់លោក Sirajuddin Haqqani ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយជុំវិញការលើកឡើងបែបនេះ ។
ក្រុម FBI នៅចុះបញ្ជីប្រាក់រង្វាន់លើគេហទំព័ររបស់ពួកគេ ដោយពួកគេនិយាយថា Haqqani ត្រូវបានគេជឿថា បានសម្របសម្រួល និងចូលរួមការវាយប្រហារឆ្លងកាត់ព្រំដែនលើសហរដ្ឋអាមេរិក និងកងកម្លាំងកម្រុះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
ការលើកឡើងបែបនេះ បានកើតមាន ក្រោយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមតាលីបង់ដោះលែងពលរដ្ឋសហរដ្ឋអាមេរិកម្នាក់ដែលស្ថិតក្នុងការឃុំខ្លួនអស់រយៈពេល ២ឆ្នាំ ។
ការដោះលែងលោក George Glezmann ដែលត្រូវបានចាប់ជម្រិតពេលធ្វើដំណើរជាភ្ញៀវទេសចរនៅអាហ្វហ្គានីស្ថានកាលពីខែធ្នូ ឆ្នាំ ២០២២ បានក្លាយជាការដោះលែងពលរដ្ឋអាមេរិកលើកទី ៣ ដោយក្រុមតាលីបង់ ចាប់តាំងពីខែមករារហូតមក ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការដោះលែងលោក Glezmann តំណាងឲ្យជំហានវិជ្ជមាន និងស្ថាបនាមួយ ។ លោកបានថ្លែងអំណរគុណផងដែរដល់ប្រទេសកាតា សម្រាប់តួនាទីសម្រេចគោលដៅរបស់ពួកគេ ក្នុងការទទួលបានការដោះលែងនេះ ៕