អ្នកនាំពាក្យនគរបាលខេត្ត Ehsanullah Kamgar បាននិយាយនៅថ្ងៃអាទិត្យនេះថា អ្នកធ្វើដំណើរម្នាក់ បានបាត់បង់ជីវិតនិង ១១នាក់ផ្សេងទៀត បានរងរបួស ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ នៅខេត្ត Badakhshan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃសៅរ៍។
ដោយស្តីបន្ទោសការបើកបរមិនប្រុងប្រយ័ត្នដោយបង្កឲ្យគ្រោះថ្នាក់នេះកើតឡើង អ្នកនាំពាក្យរូបនេះ បាននិយាយថា រថយន្តបានធ្លាក់ចូលជ្រោះ ក្នុងស្រុក Raghistan ដោយបានបណ្ដាលឲ្យស្ត្រីម្នាក់ ស្លាប់ នៅនឹងកន្លែង និង មនុស្ស ១១នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះមានស្ត្រី និងកុមារ ហើយខ្លះទៀត ក្នុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ឧបទ្ទវហេតុស្រដៀងគ្នានេះ បានបណ្តាលឲ្យអ្នកធ្វើដំណើរ ៥នាក់ស្លាប់ នៅក្នុងក្រុង Takhar ជិតខាង និងពីរនាក់ទៀត បានស្លាប់ នៅក្នុងខេត្ត Wardak ភាគខាងកើត កាលពីថ្ងៃសុក្រ។