រូបភាពវីដេអូថតដោយយានដ្រូ ពីរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌានៅថ្ងៃអាទិត្យ (ទី ២៣ មីនា) បានបង្ហាញ ស្ពាន Pamban ថ្មី ដែលជាស្ពានសមុទ្រលើកបញ្ឈរដំបូងរបស់ប្រទេសនេះ បន្ទាប់ពី សាងសង់រួចរាល់។
ស្ពានផ្លូវដែកថ្មីនេះ មានប្រវែង២, ០៥ គីឡូម៉ែត្រ (១,២៧ ម៉ាយ) នឹងតភ្ជាប់កោះ Rameswaram ភាគខាងត្បូង ទៅកាន់ដីគោក ក្នុងរដ្ឋ Tamil Nadu។
ស្ពានថ្មីនេះ ត្រូវបានគេមើលឃើញចំកណ្តាលទឹកពណ៌ខៀវដ៏ស្ងប់ស្ងាត់ ដែលស្ពានចាស់ត្រូវបានសាងសង់ឡើង ក្នុងឆ្នាំ ១៩១៤ ដូច្នេះហើយវាគឺជាកេរតំណែលនៃសម័យអាណានិគមរបស់ប្រទេសឥណ្ឌា ត្រូវបានទ្រទ្រង់ដោយរចនាសម្ព័ន្ធទំនើប។
ស្ពានថ្មីនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបើកដំណើរការ នៅខែមេសាខាងមុខនេះ។