ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មី នៅភាគខាងត្បូងប្រទេសលីបង់ បានថ្កោលទោសការបាញ់គ្រាប់រ៉ូកែត ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ពីទឹកដីលីបង់ និងបានអំពាវនាវឲ្យអ៊ីស្រាអែល អនុវត្តការអត់ធ្មត់ បន្ទាប់ពីការវាយប្រហារសងសឹករបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បារាំងបានជំរុញឲ្យភាគីទាំងអស់ រក្សាការប្តេជ្ញាចិត្តដែលបានធ្វើឡើង ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឈានដល់ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ដើម្បីជៀសវាងការកើនឡើងដែលអាចមានផលវិបាកធ្ងន់ធ្ងរ ដល់សន្តិសុខនៃប្រទេសលីបង់ អ៊ីស្រាអែល និងតំបន់កាន់តែធំឡើ។
សេចក្តីថ្លែងការណ៍ក៏បានជំរុញឲ្យរក្សាវឌ្ឍនភាពសំខាន់ៗដែលសម្រេចបាន ក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីធានាសុវត្ថិភាពទាំងប្រជាជនអ៊ីស្រាអែល និងលីបង់ នៅទាំងសង់ខាងនៃខ្សែបន្ទាត់ព្រំដែន Blue Line។