បេសកជនពិសេសរបស់សហរដ្ឋអាមេរិកលោក Steve Witkoff បាននិយាយកាលពីថ្ងៃអាទិត្យ ២៣មីនាថា ក្រុមហាម៉ាស ទទួលខុសត្រូវចំពោះការប្រយុទ្ធជាថ្មីនៅតំបន់ហ្កាហ្សា បន្ទាប់ពីបានបដិសេធកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅមុខជាមួយនឹងអ្វីដែលជា "កិច្ចព្រមព្រៀងអាចទទួលយកបាន" ខណៈលោកបាននិយាយថាលោកនឹងបើកចំហសម្រាប់កិច្ចខិតខំប្រឹងប្រែងថ្មី។

លោក Witkoff បានប្រាប់ទូរទស្សន៍ Fox News ថាដូច្នេះគឺអាស្រ័យលើក្រុមហាម៉ាស។ សហរដ្ឋអាមេរិកឈរជាមួយរដ្ឋអ៊ីស្រាអែល ។ក្រុមហាម៉ាស មានឱកាសគ្រប់បែបយ៉ាងក្នុងការរំសាយកងទ័ព ដើម្បីទទួលយកសំណើរជាស្ពានសម្រាប់បទឈប់បាញ់ហ្កាហ្សា។

បន្ទាប់ពីមានភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍នៅតំបន់ហ្កាហ្សាស្ទ្រីប ក្រោយកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយបានឈានដល់ក្នុងខែមករា ការប៉ុនប៉ងដើម្បីយល់ព្រមលើការពន្យារពេលនៃការប្រយុទ្ធគ្នាបានជាប់គាំង ហើយអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសរបស់ខ្លួនឡើងវិញ និងដាក់ពង្រាយកងទ័ពថ្មើរជើងនៅក្នុងតំបន់នានានៅទូទាំងដែនដីនេះ។

អ៊ីស្រាអែល បានវាយប្រហារជាថ្មីទៀតលើមន្ទីរពេទ្យក្នុងដែនដីហ្កាហ្សា កាលពីថ្ងៃអាទិត្យ២៣មីនា សម្លាប់មនុស្ស៥នាក់ រួមទាំងមេដឹកនាំនយោបាយក្រុមហាម៉ាសម្នាក់ដែរ ជាអ្វីដែលអ៊ីស្រាអែលនិយាយដាក់គោលដៅលើក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីសប្ដាហ៍មុនសម្លាប់មនុស្សជាង៧០០នាក់។
ផែនការ "ស្ពាន" របស់លោក Witkoff ដែលបានបង្ហាញកាលពីដើមខែមីនា ក្នុងគោលបំណងពង្រីកបទឈប់បាញ់ដល់ខែមេសា ហួសពីថ្ងៃឈប់សម្រាកនៃបុណ្យរ៉ាម៉ាដាន និងបុណ្យវិស្សមកាលជនជាតិជ្វីហ្វ ដើម្បីទុកពេលវេលាសម្រាប់ការចរចាលើការបញ្ឈប់អរិភាពអចិន្ត្រៃយ៍។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន ៥០.០២១នាក់ត្រូវបានសម្លាប់ និង១១៣.២៧៤នាក់បានរងរបួសចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនេះ៕