ឯកអគ្គរដ្ឋទូត​ឆែក សន្យា​ជំរុញ​អ្នក​វិនិយោគ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​

2021/11/30 01:46:55 am        318

​ភ្នំពេញ៖ ឯកឧត្តម ម៉ា​ទីន វែ​វ​រ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឆែក ប្រចាំ​កម្ពុជា បាន​សន្យា​នឹង​ខិតខំ​ជំរុញ​អ្នក​វិនិយោគ​ឆែក មក​បណ្តាក់ទុន​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើនឡើង ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ក្រោយ​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្បើយ​នោះ​។​

​​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ បាន​អនុ ញ្ញាត​ឱ្យ​ឯកឧត្តម ម៉ា​ទីន វែ​វ​រ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឆែក ប្រចាំ​កម្ពុជា ចូល ជួប​សម្ដែង​ការគួរសម ដែល​ក្នុង​ជំ​នួន​នេះ ឯកឧត្តម​អគ្គរដ្ឋទូត បាន​ជម្រាបជូន​សម្តេច​ពញា​ច​ក្រី​ថា ក្រុមហ៊ុន​របស់​ឆែក បាន​នឹង​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ដូច្នេះ​ឯកឧត្តម នឹងសិក្សា​ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែមាន​ទំហំ​ធំ​ឡើង​។​

​ឯកឧត្ដម ម៉ា​ទីន វែ​វ​រ៉ា បាន​លើកឡើងថា ឆែក បាន​ផ្តល់ជំនួយ​ទ្វេភាគី​មក​កម្ពុជា​ជាច្រើន នៅក្នុង​វិស័យ​សុខាភិបាល និង​អប់រំ​។ កាលពីពេល​ថ្មី​នេះ ជំនួយ​ឧបករណ៍​បរិក្ខារ​ពេទ្យ​ជាច្រើន បានផ្តល់​ជូន​មន្ទីរពេទ្យ​ខេត្តតាកែវ ហើយ​ឆែក នៅ​បន្ត​ផ្តល់ជំនួយ​មនុស្សធម៌​មក​កម្ពុជា​បន្តបន្ទាប់​ទៀត ពិសេស​អាហារូបករណ៍​ដល់​សិស្ស និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ស្វាគមន៍ និង​អបអរសាទរ​ឯកឧត្តម ម៉ា​ទីន វែ​វ​រ៉ា ដែល​ត្រូវបាន​រដ្ឋាភិបាល​ឆែក តែងតាំង​ជា​ឯកអគ្គរដ្ឋទូត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្តេច​ពញា​ចក្រី បាន​លើកឡើងថា កម្ពុជា និង​ឆែក បាន​ភ្ជាប់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​អស់​រយៈពេល​ជា​យូរ​មកហើយ និង​ទទួលបាន​ផ្លែផ្កា​កើតចេញពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ​ជា​រៀង​រហូតមក​។ នៅក្នុង​ដំណាក់កាល​ជា​បន្តបន្ទាប់ ឆែក បានរួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​យ៉ាងច្រើន គឺ​តាំងពី​អតីត​ឆេ​កូ​ស្លូ​វ៉ា​គី រហូតដល់​បច្ចុប្បន្ន​។​

​សម្តេច​ពញា​ចក្រី បាន​សម្ដែង​នូវ​ការជឿ​ង​ជាក់​ថា បេសកកម្ម​ការទូត​ថ្មី​របស់​ឯកឧត្តម នៅ​កម្ពុជា ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ក្នុង​ការបន្ត​លើកកម្ពស់​ទំនាក់ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដែលមាន​ស្រាប់ ឱ្យ​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត​៕ ​អត្ថបទ​៖ សេក ឧត្ដម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm