រកឃើញជ័យលាភីការប្រកួតប្រជែងរចនា បណ្ណជូនពរ និងពាក្យអង្គរសង្ក្រាន្ត

2025/03/24 04:16:53 pm        968

ភ្នំពេញ៖ រកឃើញជ័យលាភី នៃការប្រកួតប្រជែងរចនា “បណ្ណជូនពរ” និងពាក្យ “អង្គរសង្ក្រាន្ត” រៀប​ចំ​ឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខណៈ​ដែល​ស្នាដៃ​ទាំង​អស់​នេះ នឹងយកទៅបង្ហាញនូវក្នុងអង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥ នាទឹកដីសៀមរាបអង្គរ ។

ក្នុងពិធីប្រកាសជ័យលាភីការប្រកួតប្រជែងរចនា “បណ្ណជូនពរ” និងពាក្យ “អង្គរសង្ក្រាន្ត” នៅ​ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ សប្បាយណា សមាជិក​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​កណ្ដាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ចំពោះជ័យ​លាភី​ដែល​បាន​ជាប់​ទាំង​អស់​នេះ គឺសុទ្ធសឹងតែបានទទួលនូវការវាយតម្លៃ យ៉ាងសុក្រឹតពីសំណាក់គណៈកម្មការ ជា​មួយ​នឹង​ការ​គាំទ្រពីសំណាក់ប្រជាពលរដ្ឋ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក តាមរយៈការ Like និង Share ។

ឯកឧត្តមបានបន្តថា ចំពោះស្នាដៃរចនា “បណ្ណជូនពរ” និងពាក្យ “អង្គរសង្ក្រាន្ត” គឺមាន​ភាព​ច្នៃ​ប្រឌិត និងបង្កើតស្នាដៃដើម ដោយមិនចម្លងពីគេ, ការផ្សាភ្ជាប់នឹងប្រធានបទ ជាមួយការរចនា, ការ​ប្រើពណ៌ និងបច្ចេកទេសក្នុងការរចនា និងភាពសមមូលនៃការរចនា និងការយកចិត្តទុកដាក់ ក្នុង​ការ​រចនាយ៉ាងលម្អិត ហើយស្នាដៃទាំងអស់នេះ នឹងចូលរួមអមជាមួយសកម្ម ភាពសប្បាយ​រីក​រាយ​នានា នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ។

សម្រាប់បេក្ខជន ឈាន នឿន មកពីវិទ្យាស្ថាន​ជាតិ​ពហុបច្ចេក​ទេស​កម្ពុជា​"(​NPIC)​ជ័យ​លាភី​លេខ​១ ​នៃការប្រកួតរចនាបណ្ណជូនពរ បានឲ្យដឹងថា សម្រាប់បណ្ណជូនពរនេះ គឺធ្វើឡើង​ដោយ​មាន​ការ​រចនា ពាក់ព័ន្ធនឹងប្រពៃណី ទំនៀមទម្លាប់ ជំនឿ និងការសប្បាយរីករាយ ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំខ្មែរ ប្រកបដោយស្នាមញញឹម ក្រោមដំបូលនៃសុខសន្តិភាព ។

ចំណែកបេក្ខជន ជា វង្សនរិន្ទ មកពីបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ជ័យលាភីនៃ​ការ​ប្រកួត​រចនា ពាក្យអង្គរសង្ក្រាន្ត លើកឡើងថា សម្រាប់រចនាដែលខ្លួនធ្វើនោះ គឺមាន​ភ្ជាប់​ទៅ​នឹង​ពាក្យ​ជូន​ពរ​ជ័យ​សិរីសួស្ដី រូបទេវតា មានទម្រង់អក្សរបុរាណ ផ្គុំជាមួយនឹងគំនូរតុក្កតាបែបទំនើប រួម​ទាំង​បង្ហាញ​ពីសិល្បៈ វប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរ និងមានពណ៌ទាំងប្រាំពីរ ក្នុងប្រពៃណី​សម្លៀក​បំពា​ក់ខ្មែ​រ​ប្រចាំថ្ងៃ ។

ឯកឧត្តម សុខ សប្បាយណា បានបញ្ជាក់ថា អង្គរសង្ក្រាន្តឆ្នាំនេះ នឹងធ្វើឡើង​នៅ​ទីតាំង​ធំៗ​ចំនួន​៦ រួមមានបរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយ​ផ្លូវ​ King’s Road, តំបន់ផាប់ស្ទ្រីត និងអង្គរឃ្យុងយូ ។ មានកម្មវិធីធំៗចំនួន៣៨ ដូចជា ការ​សម្ដែង​ទស្សនីយភាពសិល្បៈ “ចង្វាក់បេះដូងអង្គរ” (Angkor Comes to Live) ដែលជា​ទស្សនីយ​ភាព​សិល្បៈមិនធ្លាប់មាន ក្នុងក្របខណ្ឌអង្គរសង្ក្រាន្តកន្លងមក ។

ក្រៅពីនេះមាន តំបន់ភូមិខ្ញុំ, ការប្រកួតអុកចត្រង្គ, ការប្រកួតអក្សរចម្លាក់អង្គរ ភូមិត្នោត, ភូមិ​រចនា​,​ការ​តាំងបង្ហាញក្រមាវែងជាងគេ, ក្បូនដង្ហែអង្គរសង្ក្រាន្តរយៈពេល ៣ថ្ងៃ, យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​, របាំ និងល្បែងប្រជាប្រិយ, របាំបុរាណ ប្រពៃណី និងប្រជាប្រិយ, សួនញញឹមអង្គរ, កម្មវិធី​តស់​ៗ​លេងទឹក ល្បែងប្រជាប្រិយ, សួនមុនីហឫទ័យ, ផ្សារដងស្ទឹងសៀមរាប, កម្មវិធីស្រង់ព្រះ ការ​ប្រណាំងរទេះគោ ក្របី និងសេះ, ការវាយត្រដំ ឬវាយកូនគោល និងការពិព័រណ៍ផ្សេងទៀត ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm