អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ស្វែងរកដំណោះស្រាយជួយដល់ SMEs ក្នុងស្រុក

2025/03/24 06:06:58 pm        224

ក្រុមអ្នកជំនាញរដ្ឋ និងឯកជនបានជួបពិភាក្សា និងស្វែងរកគន្លឹះដើម្បីផ្តល់ជាអត្ថប្រយោជន៍ ជា​ពិសេស​ដំណោះ​ស្រាយថ្មីៗនៅក្នុងវិស័យ បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់​លើ​កិច្ច​ការ​ពារ​អាជីវកម្ម ជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការពង្រឹងនិងពង្រីកខ្លួនឱ្យកាន់តែ រីក​ចម្រើន​។

លោក ទុយ ហុង ធុរកិច្ចបង្កើតថ្មីឆ្នើម និងជាស្ថាបនិក Localize លើកឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​ប្រសិទ្ធភាព និងវិសាលភាព អត្ថប្រយោជន៍នៃប្រព័ន្ធទូទាត់ឌីជីថល សម្រាប់​សហ​គ្រាស​ធុន​តូច​ និងមធ្យម នេះថា Localize គឺជាធុរកិច្ចថ្មីឌីជីថលក្នុងស្រុក ដែលផ្គត់​ផ្គង់​ប្រព័ន្ធ​គ្រប់​គ្រង​គណ​នេយ្យ​អនឡាញ សម្រាប់សហគ្រាសធនតូចនិងមធ្យម និងមានបេសកកម្ម​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ជួយដល់ SME ឲ្យមានការគ្រប់គ្រងគណនេយ្យត្រឹមត្រូវ តាម​ស្តង់ដារ និងមានរបាយការណ៍ហិរញ្ញាវត្ថុច្បាស់លាស់ តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បី​ភាពរីកចំរើនប្រកបដោយនិរន្តភាព។

លោក បន្តថា អ្វីដែលសហគ្រាសធុនតូច និងមធ្យមកំពុងជួបប្រទះ គឺការគ្រប់គ្រងសាច់ប្រាក់ ព្រោះ​បញ្ហានេះសុទ្ធតែជាហានិភ័យ ដែលជាកត្តាធ្វើឱ្យពួកគាត់ចំណាយថវិកា លើការ​រក​អ្នក​គ្រប់​គ្រង​ព្រោះ​ថា មនុស្សនៅជាមួយលុយ គឺយើងចាំបាច់ត្រូវមានវិធានការច្រើន ហើយ​បញ្ហា​ទាំង​នេះ​សុទ្ធ​តែ​ជា​ការចំណាយ។ ចំណែកការទូទាត់ ក្នុងនោះសម្រាប់ការផ្ទេប្រាក់ និងដំណោះ​ស្រាយ​នៃ​ការ​ផ្ទេរ​ប្រាក់ សម្រាប់កម្ពុជាបានកំពុងអនុវត្តល្អប្រសើរ ប៉ុន្តែសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅ​មាន​កម្រិតនៅឡើយ ដែលបញ្ហានេះយើងត្រូវធ្វើយ៉ាងណាឱ្យ SME ទាំងអស់ អាចចាប់​យក​ឌីជីថល​ក្នុង​ការធ្វើអាជីវកម្មរបស់ពួកគាត់។

លោក លឹម ជុងគៀង ប្រធានការិយាល័យគាំទ្រប្រព័ន្ធទូទាត់ នៃធនាគារជាតិនៃកម្ពុជា លើកឡើង​ផង​ដែរ​ថា នៅក្នុងសម័យការរីកចម្រើនបច្ចេកវិទ្យាឌីជីថលនេះ មិនថាអ្នកសិក្សា អ្នកស្រាវជ្រាវ ឬនៅ​តាម​អង្គភាពសារណៈរបស់រដ្ឋ និងឯកជន ត្រូវតែចេះប្រើឌីជីថល ក្នុងនោះសម្រាប់​អ្នក​ធ្វើ​អាជីវកម្ម និងពាណិជ្ជកម្ម ប្រសិនអត់ទទួលយកការទូទាត់តាមឌីជីថលនោះទេ គឺពួកគា​ត់​អត់​ដើរ​តាមនិន្នាការ ក្នុង ការទទួលយកតាមអ្នកប្រើប្រាស់ក្នុងបច្ចុប្បន្ននោះឡើយ។

ចំណែក​លោកស្រី ធាម រមណី នាយិកាទំនាក់ទំនងគូភាគី និងជាប្រធាន​គ្រប់​គ្រង​តាម​តំបន់​នៃ​ធនាគារ​ក្នុង​ស្រុកមួយ លើកឡើងថា មកដល់បច្ចុប្បន្នវិស័យធនាគារ និងហិរញ្ញវត្ថុ បានកំពុង​ឈាន​ទៅ​រកឌីជីថល ក្នុងនោះដើម្បីឱ្យទីផ្សារដើរទៅមុខ យើងត្រូវមានទីផ្សារ ឌីជីថល និងការ​ទូទាត់​ដែល​អាចយកជាការ និងទុកចិត្តបាន ដើម្បីបម្រើដល់អតិថិជន មិនថាប្រជាពលរដ្ឋទូទៅ ឬ​អ្នក​ធ្វើ​អាជីវកម្មនោះ ឡើយ បច្ចុប្បន្នការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនេះ គឺបាន​រក្សា​នូវ​សុវត្ថិភាព​ខ្ពស់ ដើម្បីបង្កើតទំនុកចិត្តនៃអ្នកប្រើប្រាស់។

លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុលើកឡើងថា ជុំវិញវិស័យ បច្ចេកវិទ្យានេះ បច្ចុប្បន្នមានការអភិវឌ្ឍឥតឈប់ឈរ ហើយ​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យានេះក៏មិនអាចដើរថយក្រោយនោះឡើយ ក្នុងនោះ សម្រាប់កម្ពុជា បាននិង​កំពុង​បន្សុំា​ទទួលយកការប្រើប្រាស់ និងមានការអភិវឌ្ឍនវានុវត្តន៍បន្ថែមទៀត លើការពង្រឹង​អំពី​សុវត្ថិភាព និង មុខងារនៃការទូទាត់ឌីជីថលបន្ថែមទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm