កម្ពុជាផ្ដល់ជំនួយជាថវិកា ១៣លានដុល្លារ វ៉ាក់សាំង ៥០ម៉ឺនដូស និងជំនួយផ្សេងទៀតដល់ឡាវ

2021/11/29 09:41:02 pm        191

ភ្នំពេញ៖ ​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិត ផន ខាំ វី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា គឺ​ថ្ងៃទី ២៩ និង ថ្ងៃទី​៣០ ខែវិច្ឆិកា។​

​ក្នុងឱកាស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ នៅ​ល្ងាច​ថ្ងៃទី​២៩ វិច្ឆិកា ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​រាក់ទាក់ និង​ស្និទ្ធស្នាល​អមដោយ​កងកិត្តិយស​ត្រែទ័ព​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​។​វត្តមាន​នៃ​ដំណើរ​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នេះ ឯកឧត្តម​បណ្ឌិត ផន ខាំ វី​ផា​វ៉ាន់ និង សម្តេច​តេ ជោ ក៏បាន​អញ្ជើញ​ជួបពិភាក្សា​ទ្វេភាគី​ជុំវិញ​ការងារ​ជា​អាទិភាព ដើម្បី​បន្ត​ពូន​ជ្រុំ នូវ​ចំណងទាក់ទង​មិត្ត ភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​។​

​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួប​ថា​៖ នៅក្នុង​ជំនួប​នេះ ឯកឧត្តម ផន ខាំ​វី​ផា​វ៉ាន់ បាន​សម្ដែង​ការអបអរសាទរ ជូន​ចំពោះ​សម្តេច​តេ ជោ​ដែល​បាន​ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្ពោះ​មកកាន់​ការអភិវឌ្ឍ​។ ឯកឧត្តម​ បាន​មានប្រសាសន៍ថា​៖ ដំណើរ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ ឯកឧត្តម​បាន​សង្កេតឃើញ​មានការ​រីកចម្រើន​យ៉ាងខ្លាំង ជាពិសេស​រាជធានី​ភ្នំពេញ​គឺមាន​ការ​ប្លែក​មុខ​ប្លែក​មាត់​យ៉ាងច្រើន​។​

​ឯកឧត្តម​ក៏បាន​សម្តែង​ការអបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ​ដែល​បានទទួល​ជោគជ័យ​លើ​គ្រប់​វិស័យ​រួមទាំង​កិច្ចប្រជុំ​ASEM​ថ្មីៗ​នេះ ព្រមទាំង​ការទទួល​ធ្វើជា​ប្រធាន​អាស៊ាន​នៅពេល​ខាងមុខ ហើយ​ឯកឧត្តម​ក៏បាន​សម្ដែង​ការគាំទ្រ​និង​សន្យាថា នឹង​សហការ​ជាមួយនឹង​កម្ពុជា​ដើម្បី​ធ្វើយ៉ាងណា​ជួយ​សម្ដេច​តេ​ជោ​ដឹកនាំ​អាស៊ាន​ឱ្យ​ទទួលបាន​ជោគជ័យ​។ ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ឡាវ​ក៏បាន​លើកឡើង​អំពី​អតីត​កាលដែល​កម្ពុជា និង​ឡាវ មាន​ទំនាក់​ទំនងជា​បងប្អូន​ជា​មិត្តភាព ជា​វប្បធម៌ ជា​ប្រពៃណី រយៈពេល​យូរលង់​ណាស់​មកហើយៗ​ជាច្រើន​ពាន់​ឆ្នាំ​មកនេះ កម្ពុជា​និង​ឡាវ​ពិតជា​មានការ​ប្រែប្រួល​មែន ប៉ុន្តែ​ទឹកចិត្ត​រវាង​ប្រជាជន​និង​ប្រជាជន​គឺ​នៅ​ដដែល​។ ឯកឧត្ដម វី​ផា​វ៉ាន់ ក៏បាន​គោរព​ស្នើសុំ​សម្ដេច​តេ​ជោ ធ្វើយ៉ាងណា​ពង្រីកពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​តាមរយៈ​ទី​១.​បន្ត​ការផ្លាស់ប្តូរ​ទស្សនកិច្ច រវាង​គ្នា​ទៅវិញ​ទៅ មក​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ធ្វើការ​បញ្ចប់​ការងារ​ដែល​បាន​ព្រមព្រៀងគ្នា​កន្លងមក​។ ទី​២.​បន្ត​ពិ​ភា ក្សា​គ្នា​ចរចា​គ្នា​ធ្វើយ៉ាងណា​ឲ្យ​បញ្ចប់​កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ ក្នុង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​។ ទី​៣.​ជំរុញ​បន្ត​កិច្ចប្រជុំ​តាមរយៈ​យន្តការ​ដែលមាន​ស្រាប់​។ ទី​៤.​ជំរុញ​ឲ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែន​ធ្វើ​បន្ត​ធ្វើការ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បានសម្រេច​តាម​ទិសដៅ​ដែល​ថ្នាក់ដឹកនាំ​បាន​ព្រមព្រៀងគ្នា​។ ទី​៥.​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​លើកស្ទួយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ។ ទី​៦.​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ វិស័យ​វប្បធម៌ ទេសចរណ៍​និង​វិស័យ​ដទៃទៀត​ដែលជា​សក្ដានុពល​នៃ​ប្រទេស​ទាំងពីរ​។ ទី​៧.​ជំរុញ​វិស័យ​ឯកជន​, ទី​៨.​ជំរុញ​ការវិនិយោគ​និង​គាំទ្រ​វិ​និ​យោ​គិ ន​រវាង​ប្រទេស​ទាំងពីរ​។

សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្ដម វី​ផា​វ៉ាន់ ដែល​បាន​គាំទ្រ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នឹងចូលរួម​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​ជួយ​គាំទ្រ​កម្ពុជា​ជា​ប្រធាន​អាស៊ី​អឺរ៉ុប​កន្លងមក​ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​កិច្ចប្រជុំ​ASEM និង​បាន​គាំទ្រ​ទាំងស្រុង​លើ​ចំណុច​ទាំង ៨​ដែ ល​ឯកឧត្តម​វី​ផា​វ៉ាន់​បានលើកឡើង ហើយ​សម្ដេច​ក៏បាន​ស្នើសុំ​ឯកឧត្តម ផន ខាំ​វី​ផា​វ៉ាន់ ពិចារណា​ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​អាចធ្វើ​ដំណើរ​ទៅវិញទៅមក ព្រោះថា​វិស័យ​ទេសចរណ៍ ជា​វិស័យ​ដែល​ប្រទេស​ទាំង​២​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។​

​ដោយឡែក​ចំពោះ​វិស័យ​វិនិយោគ​សម្តេច​បាន​គាំទ្រ​ធ្វើយ៉ាងណា​ឲ្យ​វិស័យនេះ ជំរុញ​ឲ្យ​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ មានការ​គាំទ្រ​វិនិយោគិន​នៃ​ប្រទេស​ទាំងពីរ ព្រោះថា​ការវិនិយោគ​នេះ​គឺជា​មូលដ្ឋាន​សម្រាប់​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ខាង​នយោបាយ​។

ជាទី​បញ្ចប់​សម្តេច​បាន​ជម្រាបជូន ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​អំពី​ជំនួយ​របស់​កម្ពុជា​ដែល​បាន​ជួយ​ដល់​ប្រទេស​ឡាវ​មាន​ទឹកប្រាក់​ចំនួន​១៣​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​៣​លាន​ដុល្លារ​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​១០​លាន​ដុល្លារ​ទៀត​ជា​ថវិកា​របស់​ក្រុមហ៊ុន ជូន​រដ្ឋាភិបាល​ឡាវ ហើយក៏​មានការ​ផ្តល់ជំនួយ​ដល់​រដ្ឋាភិបាល​ឡាវ​នូវ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​៥០​ម៉ឺន​ដូ​ស និង​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​២​គ្រៀង​ថែមទៀត​។​ឯកឧត្ដម​វី​ផា​វ៉ាន់​ក៏បាន​ចូលរួម​សម្តែង​មរណៈទុក្ខ ចំពោះ​ការចូល​ទិវង្គត​សម្ដេចក្រុមព្រះ​នរោត្តមរណឫទ្ធិ​ផងដែរ ហើយ​សម្ដេច​ក៏បាន​អរគុណ​ចំពោះ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ ដែល​បាន​ចូលរួម​សម្ដែង​មរណទុក្ខ​ចំពោះ​ការចូល​ទិវង្គត​របស់​សម្ដេចក្រុមព្រះ​នរោត្តម រណ​ឫទ្ធ​ផងដែរ​៕ ​អត្ថបទ៖ មុត សុទ្ធ​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm