ឯកអគ្គរដ្ឋទូតប្រទេសអាហ្វ្រិកខាងត្បូងប្រចាំនៅសហរដ្ឋអាមេរិក លោក Ebrahim Rasool ដែលត្រូវបានបណ្តេញចេញ បានត្រឡប់ទៅកាន់ទីក្រុង Cape Town វិញ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីត្រូវបានបណ្តេញចេញដោយរដ្ឋបាល លោក Trump កាលពី៩ថ្ងៃកន្លងទៅនេះ សម្រាប់ការថ្លែងសុន្ទរកថាដ៏ចម្រូងចម្រាសអំពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។

លោក Rasool ត្រូវបានទទួលស្វាគមន៍ចំពោះការវិលត្រឡប់មកវិញរបស់លោកពីសំណាក់មនុស្សជាច្រើននាក់។

ទំនាក់ទំនងរវាងប្រទេសទាំងពីរ សហរដ្ឋអាមេរិក-អាហ្វ្រិកខាងត្បូង បានធ្លាក់ចុះ ចាប់តាំងពីលោក Trump កាត់ជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដល់ប្រទេសអាហ្វ្រិកខាងត្បូង ដោយលើកឡើងពីការមិនយល់ព្រមចំពោះគោលនយោបាយដីធ្លី និងសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងប្រទេសអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅឯតុលាការយុត្តិធម៌អន្តរជាតិ។