ប្រទេសប៉ាគីស្ថាន បានប្រារព្ធទិវាសាធារណរដ្ឋលើកទី៨៥របស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២៣ មីនា ដោយមានក្បួនព្យុហយាត្រាយោធានៅក្នុងទីក្រុង Islamabad ដោយមានវត្តមានប្រធានាធិបតី លោក Asif Ali Zardari។

ពិធីនេះ ត្រូវបានធ្វើឡើងក្នុងកម្រិតកំណត់ដោយសារតែពិធីបុណ្យរ៉ាម៉ាដាន និងមានការចូលរួមពីនាយករដ្ឋមន្ត្រី លោកShehbaz Sharif ឯកអគ្គរដ្ឋទូតបរទេស យោធា និងមន្ត្រីស៊ីវិល។

ក្បួនព្យុយាត្រា បានបង្ហាញពីការហែក្បួនឆ្លងកាត់ដោយកងកម្លាំងប្រដាប់អាវុធ ព្រមទាំងការធ្វើសមយុទ្ធដែនអាកាសដោយមានយន្តហោះចម្បាំង។
នៅក្នុងសុន្ទរកថា លោក Zardari បានកំណត់ថា «សង្គ្រាមជំនាន់ទីប្រាំ» ជាបញ្ហាប្រឈមដ៏សំខាន់ដែលប្រទេសជាតិកំពុងប្រឈមមុខ ហើយបានបញ្ជាក់ឡើងវិញពីការគាំទ្ររបស់ប្រទេសប៉ាគីស្ថានសម្រាប់ប្រជាជនប៉ាឡេស្ទីន នៅក្នុងជម្លោះអ៊ីស្រាអែល-ហ្កាហ្សា ដែលកំពុងបន្ត។