រដ្ឋមន្ត្រីការពារជាតិ លោក Richard Marles បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអូស្ត្រាលី នឹង ចំណាយលើវិស័យការពារជាតិចំនួន១ពាន់លានដុល្លារអូស្ត្រាលី ដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួន រួមទាំងការផលិតអាវុធឈានមុខ មូលដ្ឋាននាវាមុជទឹកអាគូស(AUKUS) និងកម្មវិធីនាវាចម្បាំង។

ប្រទេសអូស្ត្រាលី និងសម្ព័ន្ធមិត្តសន្តិសុខរបស់សហរដ្ឋអាមេរិកផ្សេងទៀត កំពុងស្ថិតនៅក្រោមសម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ។ លោក Marles បាននិយាយថា ថវិកាសហព័ន្ធនឹងមានការកើនឡើងចំនួន១០,៦ពាន់លានដុល្លារអូស្ត្រាលី (៦,៦៦ ពាន់លានដុល្លារអាមេរិក) សម្រាប់វិស័យការពារជាតិក្នុងរយៈពេល៤ឆ្នាំខាងមុខ។

នៅថ្ងៃច័ន្ទនេះ ប្រទេសអូស្ត្រាលី បាននិយាយថា ខ្លួនបានទទួលយានបាញ់បង្ហោះប្រព័ន្ធរ៉ូកែតកាំភ្លើងធំចល័តកម្រិតខ្ពស់ហ៊ីម៉ាស(HIMARS) ចំនួនពីរគ្រឿងដំបូងក្នុងចំណោម៤២គ្រឿង ដែលបានបញ្ជាទិញពីក្រុមហ៊ុន Lockheed Martin ខណៈការផលិតប្រព័ន្ធរ៉ូកែតពហុគោលដៅ នឹងចាប់ផ្តើមនៅក្នុងប្រទេសអូស្ត្រាលី ក្នុងឆ្នាំនេះ។