ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកានេះ ជីប ម៉ុង បានបរិច្ចាគថវិកាចំនួន ២លានដុល្លារ ជូនចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងក្រុមហ៊ុននានា ក្នុងគោលដៅចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយឈរលើស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។
ជីប ម៉ុងតែងរួមចំណែក ដល់ កិច្ចខិតខំ ប្រឹងប្រែង ប្រយុទ្ធ ប្រឆាំងនឹង ជំងឺរាតត្បាតកូ វីដ -១៩ ហើយសកម្មភាពមនុស្សធម៌នេះក៏បានស្ដែងយ៉ាងច្បាស់អំពីការគិតគូរពីទុក្ខធុរៈក្នុងនាមជាប្រជាជាតិអាស៊ានតែមួយ និងឆ្លុះបញ្ចាំងពីស្មារតីទំនួលខុសត្រូវរួមរបស់យើង ក្នុងការបញ្ចប់ជំងឺដ៏កាចសាហាវនេះ។
គួរបញ្ជាក់ផងដែរ ចាប់ តាំង ពី ជំងឺ រាត ត្បាត នេះបាន ផ្ទុះ ឡើង ជា លើក ដំបូង ជីប ម៉ុង តែងតែមានវត្តមានជានិច្ចក្នុងការឧបត្ថម្ភគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង វិធានការ នានាដើម្បី ឆ្លើយ តបនឹងវិបត្តិនៃជំងឺនេះ ក៏ដូចជាដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ និងសង្គមសេដ្ឋកិច្ចទាំងមូល៕អត្ថបទ ៖ រដ្ឋា

