តុលាការកូរ៉េខាងត្បូងសម្រេចប្រគល់តំណែងប្រធានាធិបតីស្តីទីឲ្យលោកនាយករដ្ឋមន្ត្រី Han វិញ

2025/03/24 12:29:47 pm        249

តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី២៤ ខែមីនា) នេះ បានសម្រេចប្រគល់សិទ្ធិអំណាចដល់លោកនាយករដ្ឋមន្ត្រី Han Duck-soo វិញ ដែលជាការផ្លាស់ប្ដូរចុងចុងក្រោយបំផុតនៅក្នុងភាពចលាចលនយោបាយរបស់ប្រទេសនេះ បន្ទាប់ពីមានការចោទប្រកាន់ទម្លាក់តំណែងលើរូបលោក ជាប្រធានាធិបតីស្តីទី កាលពីជាង ២ខែមុន។

លោក Han បានចូលកាន់តំណែងជាមេដឹកនាំស្តីទី ជំនួសប្រធានាធិបតី លោក Yoon Suk Yeol ដែលខ្លួនលោកផ្ទាល់ ក៏ត្រូវបានចោទប្រកាន់ទម្លាក់តំណែង ពាក់ព័ន្ធទៅនឹងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី នៅឆ្នាំ២០២៤។ បន្ទាប់ពីមានការសម្រេចនេះ លោក Han បានវិលត្រលប់ទៅកាន់តំណែងជាប្រធានាធិបតីស្តីទីវិញភ្លាមៗ។

គួររំលឹកថា លោកនាយករដ្ឋមន្ត្រី Han បានចូលបំពេញតួនាទីតិចជាង ២សប្តាហ៍ ហើយត្រូវបានចោទប្រកាន់ និងព្យួរតំណែង កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំមុន បន្ទាប់ពីមានការប៉ះទង្គិចជាមួយសភាដឹកនាំដោយគណបក្សប្រឆាំង ជុំវិញការបដិសេធមិនតែងតាំងចៅក្រម ៣រូបបន្ថែមទៀត នៅតុលាការធម្មនុញ្ញ។

ចៅក្រម នៅតុលាការ បានសម្រេចជាមួយសំឡេង ៧ទល់នឹង១ ដើម្បីលុបចោលការចោទប្រកាន់នេះ។ បើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការ បានឲ្យដឹងថា ក្នុងចំណោមចៅក្រមទាំង ៨រូប ៥រូបបានលើកឡើងថា ញត្តិចោទប្រកាន់ទម្លាក់តំណែង ចំពោះលោក Han មានសុពលភាព ប៉ុន្តែមិនមានហេតុផលគ្រប់គ្រាន់ ដើម្បីចោទប្រកាន់រូបលោកទេ ដោយសារលោកមិនបានបំពានរដ្ឋធម្មនុញ្ញ ឬច្បាប់របស់កូរ៉េខាងត្បូង ទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹក ឬការបះបោរដែលអាចកើតមានឡើយ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am