អ្នកសង្កេតការណ៍៖ កិច្ចប្រជុំចិន ជប៉ុន កូរ៉េខាងត្បូង បង្ហាញពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ

2025/03/24 07:44:23 pm        45

ក្រុមអ្នកសង្កេតការណ៍ បានលើកឡើងថា កិច្ចប្រជុំចុងក្រោយរបស់រដ្ឋមន្ត្រីការបរទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានផ្តល់ឲ្យនូវវេទិកាទាន់ពេលវេលា និងសំខាន់ សម្រាប់ប្រទេសជិតខាងទាំង៣ ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងបន្តរក្សាសន្ទុះដ៏ល្អនៃកិច្ចសហប្រតិបត្តិការត្រីភាគី។

ក្នុងអំឡុងពេលមានភាពចលាចល និងអស្ថិរភាព កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង៣ ត្រូវបានចាត់ទុកថា មានសារៈសំខាន់កាន់តែខ្លាំងឡើងបន្ថែមទៀត ដែលអ្នកសង្កេតការណ៍បានលើកឡើងថា នឹងមានអត្ថន័យ និងជះឥទ្ធិពលយ៉ាងខ្លាំងក្លា នៅទូទាំងពិភពលោក។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគីលើកទី១១ ចូលរួមដោយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeshi Iwaya និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន គឺជាជំនួបកម្រិតខ្ពស់បំផុត គិតចាប់តាំងពីការមានការចាប់ផ្ដើមឡើងវិញនូវកិច្ចប្រជុំមេដឹកនាំត្រីភាគីបែបនេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីខែឧសភាឆ្នាំមុន។

លោក Xiang Haoyu អ្នកស្រាវជ្រាវនៅនាយកដ្ឋានសិក្សាអាស៊ីប៉ាស៊ីហ្វិកនៃវិទ្យាស្ថានសិក្សាអន្តរជាតិចិន បាននិយាយថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសនេះ មានគោលបំណងចាប់ផ្ដើមនូវផែនការ និងការសម្របសម្រួលជារួម សម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគី នៅឆ្នាំនេះ និងដើម្បីបញ្ចូលកម្លាំងរុញច្រាន និងការណែនាំនយោបាយថ្មីទៅក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី។

ចំណែកលោកស្រី Kumiko Haba អតីតអនុប្រធានសមាគមសិក្សាអន្តរជាតិ និងជាសាស្រ្តាចារ្យកិត្តិយសនៅសាកលវិទ្យាល័យ Josai International បាននិយាយថា ដើម្បីបន្តរក្សា និងលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ជាការចាំបាច់ណាស់ ក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធី តាមរយៈការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងប្រកាន់យកនូវវិធីសាស្រ្តនៃការកំណត់នូវការយល់ឃើញខុសគ្នា។

លោក Woo Su-keun ប្រធានវិទ្យាស្ថានសិក្សាអាស៊ីបូព៌ានៃប្រទេសកូរ៉េ ក្នុងទីក្រុងសេអ៊ូល បានលើកឡើងថា វាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសទាំង៣ ក្នុងការរួមគ្នាបង្កើតឱកាសបន្ថែមទៀត សម្រាប់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្នុងវិស័យវប្បធម៌ សិល្បៈ យុវជន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm