ដឹងច្បាស់​ហើយករណីសង្ស័យផ្ទុះមីនតោន ចំ​កណ្តាល​ផ្ទះ​វីឡា​តឿនៅក្រុងបាវិតគឺផ្ទុះដោយ​ផាវគ្រាប់បែកនិងកាំជ្រួច

2025/03/24 08:01:44 pm        549

ស្វាយរៀង៖បន្ទាប់ពីមានករណី​ផ្ទុះ​គ្រាប់លាន់​រង្គើផ្អើលអស់ពលរដ្ឋក្នុងភូមិសង្ស័យថាផ្ទុះគ្រាប់​មីនតោន ចំ​កណ្តាល​ផ្ទះ​វីឡា​តឿ​មួយ​ខ្នងនោះ បណ្តាល​ឲ្យ​បាក់បែក​ខូចខាត​ផ្ទះ​ទាំងស្រុង ប៉ុន្តែ​សំណាងល្អម្ចាស់ផ្ទះ​ចេញ​មក​លក់ដូរ នៅ​តូប​ខាង​មុខ​ផ្ទះ​ផុត ទើប​ផ្ទុះនោះគឺជាករណីផ្ទុះផាវគ្រាប់បែកនិងកាំជ្រួចនេះបើតាមការបញ្ជាក់ពីលោក យូ យ៉េន មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្រាសាទក្រុងបាវិត ។

បើតាមលោក យូ យ៉េន មេប៉ុស្តិ៍​រដ្ឋបាលនគរបាលសង្កាត់ប្រាសាទបានឲ្យដឹងថា៖​នៅ​វេលា​ម៉ោង​០២​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​២១ មីនា ២០២៥ម្សិលមិញនេះនៅ​ចំណុច​ផ្ទះ​ជាង​បុក​អណ្តូង ដែល​មាន​យីហោ «​សី​ពៅ​» មាន​ទទួល​ជួសជុល និង​បុក​អណ្តូង​តូច​ធំ​គ្រប់​ប្រភេទដែលស្ថិត​នៅ​ភូមិ កណ្តាល សង្កាត់ ​ប្រាសាទ ក្រុង បា​វិត ខេត្តស្វាយរៀងមានករណីផ្ទុះគ្រាប់បណ្តាលអោយខូចខាតផ្ទះស្ទើរទាំងស្រុងនិងដាក់ការសង្ស័យថាផ្ទុះហ្កាសឬមីនតោននោះសមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។​

លោកមេប់ុស្តិ៍បានបន្តទៀតថា៖ក្រោយពីផ្ទះមួយខ្នងរងការខូចខាតទាំងស្រុងនៅថ្ងៃទី២២ខែមីនាឆ្នាំ២០២៥នេះសមត្ថកិច្ចយើងបានសហការជាមួយខាងសុីម៉ាក់ចុះពិនិត្យរកសំបកផ្ទុះនៅទីតាំងផ្ទះរងគ្រោះ។​

 លោកមេប៉ុស្តិ៍បានបញ្ជាក់ថា៖បន្ទាប់ពីពិនិត្យរកសំបកផ្ទុះនោះរួចមកខាងសុីម៉ាក់បានរកឃើញថាមិនមែនជាមីនតោនឬផ្ទុះធុងហ្គាសអ្វីនោះទេដោយសំបកកាំជ្រួចនិងផាវគ្រាប់បែកដែលមានចំនួនច្រើនផ្ទុះបណ្តាលឲ្យខូចខាតផ្ទះរងគ្រោះនេះ។​

សូមបញ្ជាក់ថា​៖​ម្ចាស់ផ្ទះ​រង​គ្រោះឈ្មោះ អ៊ុក ពិសី សំណាងល្អ​ខ្លាំង​ណាស់ មុន​ពេល​កើតហេតុ រូប​គាត់​បាន​ដើរ​ចេញ​មក​តូប​លក់ដូរ​ខាង​មុខ​ផ្ទះ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​គ្រាំ​ង​កក្រើក​ដី ឃើញ​ផ្ទះ​របស់​គាត់​ប៉ើង​ដុំ​ថ្ម និង​ដំបូលផ្ទះ​ខ្ទាត​ឡើង​លើ ផ្សែងហុយ​ខ្មួលខ្មាញ់​ឡើង​លើ គាត់​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំងនិង បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ មក​ចោមរោម​មើល​ពី​ចម្ងាយដោយមិនហ៊ានចូលជិត។​

​ម្ចាស់ផ្ទះ​រង​គ្រោះបាន​ឲ្យ​ដឹង​បន្ត​ថា៖ចំណែករូប​​គាត់ និង​កូន​ៗ ក៏​បាន​ចេញ​ទៅ​ធ្វើការ​ខាងក្រៅ​អស់ ទើប​គ្មាន​ប៉ះពាល់​ដល់​អាយុជីវិត ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm