ឯកឧត្តម កែវ រ៉េមី៖ កម្ពុជាអនុវត្តគោលការណ៍​សិទ្ធិមនុស្ស​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​យ៉ាងខ្ជាប់ខ្ជួន

2025/03/24 08:12:18 pm        1.1 K

ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត​គោលការណ៍​សិទ្ធិ​មនុស្ស​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​យ៉ាង​ខ្ជាប់​ខ្ជួន​​ក្នុង​នាម​ជា​សមាជិក​ដែល​តែង​ចូល​រួម​ធ្វើ​បទ​អន្តរាគមន៍តាមការកំណត់នៃអាណត្តិរបស់ខ្លួន។

ការថ្លែងរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា នា​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយ និង​តាម​ដានបន្តអនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់ជុំទីបួន (UPR) ដែល​មានការចូលរួមពីតំណាង និងអ្នកសម្របសម្រួលរបស់អង្គសហប្រជាជាតិប្រចាំកម្ពុជា សមាជិក​រដ្ឋសភា តំណាងក្រសួងស្ថាប័នចំនួន១៧ និងតំណាងអង្គការសង្គមស៊ីវិលជាច្រើនរូប។

ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី មានប្រសាសន៍ថា សិក្ខាសាលានេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​កិច្ច​សហ​ប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សប្រចាំកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីយន្តការ UPR ព្រម​ទាំង​ដើម្បី​ជាការផ្តល់វេទិកាមួយឱ្យគ្រប់ភាគីពាក់ព័ន្ធជជែកពិភាក្សា និងចែករំលែកមតិយោបល់ ដើម្បី​រួម​ចំណែក​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ដែល​បាន​ទទួល​យក​ឱ្យ​សម្រេច​បាន​លទ្ធផល​កាន់​តែ​ល្អ​ប្រសើរ​។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា គិតមកដល់ពេលនេះ ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​ការ​ពិនិត្យ​ចំនួន៤ដង ចាប់តាំងពីមានការបង្កើតការពិនិត្យជាសកលតាមកាលកំណត់ (UPR) ឆ្នាំ​២០០៩ ហើយមកដល់ជុំទីបួននេះ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​បាន​អនុម័ត​ឱ្យ​កម្ពុជា​ទទួល​អនុ​សាសន៍​ចំនួន ២៣២ ក្នុងចំណោម ២៧៥អនុសាសន៍សម្រាប់អនុវត្ត។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា បើធៀបនឹងតំបន់ ក៏ដូចជាសកលលោក ប្រទេស​កម្ពុជាជាប្រទេសនាំមុខយ៉ាងល្អប្រសើរលើការអនុវត្តអនុសាសន៍ មិនថាលើ​បញ្ហា​គាំទ្រ​សិទ្ធិ​រប​ស់ស្រ្តី សាសនា ឬពណ៌សម្បុរ។

នាឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់ក្រសួង-​ស្ថាប័នសាម៉ីសរុបទាំង១៧ ដែល​ទទួលនូវអនុសាសន៍ជុំទីបួននេះ ត្រូវជំរុញការអនុវត្តអនុសាសន៍ទាំង២៣២ ទៅតាម​សមត្ថកិច្ច​រៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ហើយបន្តសហការឱ្យបានយ៉ាងល្អ ដើម្បីជាការរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ក៏ដូច​ជា​ដើម្បី​ឧត្តម​ប្រយោជន៍​របស់ប្រជាជនកម្ពុជា។

សូមជម្រាបថា ការពិនិត្យជាសកលតាមកាលកំណត់ (UPR) គឺជាយន្តការ​ពិសេស​មួយ​ដែល​ពិនិត្យ​ការ​បំពេញកាតព្វកិច្ចសិទ្ធិមនុស្សរបស់រដ្ឋភាគី ក្នុងដំណើរការ​ពិនិត្យ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋ​ជា​សមាជិកនៃអង្គការសហប្រជាជាតិទាំងអស់។ លើសពីនេះ រដ្ឋភាគីត្រូវរាយការណ៍ពីវឌ្ឍនភាព និង​បញ្ហាប្រឈមរបស់ខ្លួន និងទទួលអនុសាសន៍ពីរដ្ឋសមាជិកដ៏ទៃទៀត ពិសេស​តាម​រយៈ​ការ​បញ្ជូល​ធាតុ​ចូលពីភាគីពាក់ព័ន្ធនានា (UPR) មានគោលបំណង​ពង្រឹង​ការ​ការពារ​សិទ្ធិ​មនុស្ស​ជា​សកល និងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាព ដើម្បីធានា​ការគោរព​សិទ្ធិ​បុគ្គល​គ្រប់​រូប៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm