ដោយទទួលការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឃីង នុភាព និង ឯកឧត្តម ញឿន រ៉ាដែន សមាជិកគណៈកម្មាធិការទី៨ នៃរដ្ឋសភា បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការរៀបចំគោលនយោបាយ និងថវិកាគាំពារសង្គម ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ -២៦ មីនា ឆ្នាំ២០២៥ នៅស្រុកវាំងវៀង ក្រុងវៀងច័ន្ទន៍ សាធារដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
អង្គសិក្ខាសាលា មានការចូលរួម ធ្វើការបទបង្ហាញពីសភា ឡាវ កម្ពុជា និងប្រទេសវៀតណាម និងអង្គការសង្គមស៊ីវិល ដូចជា UN, ILO , NGO Forum on Cambodia, Oxfam ដោយបានផ្តោតលើ ការគាំពារសង្គម និងការផ្លាស់ប្តូរ បទពិសោធន៍ គ្នាទៅវិញទៅមក ។


