ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ និងជនរងគ្រោះធម្មជាតិ ១៦០គ្រួសារ នៅខេត្តប៉ៃលិន ទទួលអំណោយពីរាជរដ្ឋាភិបាល

2025/03/24 10:14:57 pm        475

ប៉ៃលិន៖ នៅសាលាឃុំស្ទឹងត្រង់ នៅថ្ងៃទី២៤ ខែមីនា នេះ លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងក្រុម ការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ជូន​ដល់​ប្រជាពលរដ្ឋ ទីទ័លក្រ ចំនួន១៦០គ្រួសារ ដែលជាចាស់ជរា ស្រ្តីមេម៉ាយ ជនមាន​ពិការភាព និងជនរងគ្រោះដោយសារ គ្រោះធម្មជាតិ មកពីភូមិចំនួន១៦ ក្នុងឃុំស្ទឹងត្រង់ ស្រុក​សាលាក្រៅ ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា ការចែកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរ យៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត នៅពេលនេះ គឺដើម្បី​ចូល​រួម​ចំណែក​ដោះស្រាយ និងរួមចំណែកលើកកម្ពស់ជីវភាព បើទោះបីជាអំណោយ​ទាំង​នេះ​មិន​បាន​បំពេញ​តាម​តម្រូវការ របស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកម្រិតផងដែរ ដូច្នេះ​សូមលោកតា លោក យាយ អ៊ុំពូមីង និង​បង​ប្អូន​ទាំង​អស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត និងបង្កបង្កើនផលដំណាំឱ្យបានកាន់តែច្រើន ដើម្បីបង្កើនជីវភាពរស់នៅ ជាពិសេសត្រូវ​យល់​ដឹង​ពី​បច្ចេកទេសក្នុងការធ្វើការងារកសិកម្ម ទៅតាមការណែនាំរបស់មន្ត្រីជំនាញ។

លោកជំទាវ បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា មិនដែលទុកប្រជាពលរដ្ឋណាម្នាក់ចោល ឱ្យដាច់បាយដោយមិនដឹង និងមិន​បាន​ដោះ​ស្រាយ​នោះឡើយ ជាពិសេសរាជដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរ​បស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់​កាលទី១ ដែលមានអាទិភាពគន្លឹះ ចំនួន៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល ក្នុងន័យ ដើម្បីជំរុញកំណើនការងារសមធម៌ ប្រសិទ្ធ ភាព និងចីរភាព ក្នុងការកសាង​មូល​ដ្ឋាន​គ្រឹះ​ឆ្ពោះ​ទៅ​សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកំណែទម្រង់ មុខងារសាធារណៈ ការពង្រឹង​អភិបាល​កិច្ច និងការធ្វើទំនើបកម្មស្ថាប័នព្រមទាំងគោលនយោបាយ និងកំ ណែទម្រង់​ជា​ច្រើន​ផ្សេង​ទៀត។

លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រ យ័ត្ន​ខ្ពស់ចំពោះសុខភាព ដោយសាររដូវនេះអាកាសធាតុក្តៅខ្លាំង និងមានភ្លៀង​កក់​ខែ​ខ្លះៗដែ​ល​ងាយ​បង្កឱ្យកើតជំងឺដម្កាត់ផ្សេងៗ ហើយបើមានកើតបញ្ហាអ្វីក្នុងមូលដ្ឋាន ត្រូវរាយការណ៍​ទៅ​មេឃុំ​/មេភូមិ ដែលនៅ ជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយបានឆាប់រហ័ស និង​ទាន់ពេលវេលា ដោយឡែក អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមសហការ និងជួយ​សង្រ្គោះ​ប្រជា​ពលរដ្ឋគ្រប់ស្ថានភាព គ្រប់ហេតុ ការណ៍ ដោយនៅជាមួយប្រជាជន រួមរស់ជាមួយ​ប្រជាជ​ន​គ្រប់​កាលៈទេសៈ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm