គ្រូពេទ្យបឋនប៉ាឡេស្ទីន និងក្រុមហាម៉ាស និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើមន្ទីរពេទ្យ Nasser ស្ថិតក្នុងទីក្រុង Khan Younis តំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្ស ៥នាក់ រួមទាំងមេដឹកនាំនយោបាយក្រុមហាម៉ាសម្នាក់ផងដែរ ។
ក្រោយការវាយប្រហារនេះ គេមើលឃើញស្លាកស្នាមឆាបឆេះផ្នែកខាងក្រៅអគារមន្ទីរពេទ្យ ខណៈមនុស្សដើរឆ្លងកាត់ផ្លូវនៅពេលព្រឹក ។
ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវចំផ្នែកវះកាត់ ខណៈយោធាអ៊ីស្រាអែល និយាយថា ការវាយប្រហារនេះ កើតមានឡើង ដោយមានព័ត៌មានចារកម្មទូលំទូលាយ និងប្រើប្រាស់អាវុធច្បាស់លាស់ ដើម្បីកាត់បន្ថយផលប៉ះពាល់ក្នុងកម្រិតអប្បបរមានៅទីតាំងនោះ ។
អ៊ីស្រាអែលបញ្ជាក់ថា ពួកគេប្រឹងអស់ពីលទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់លើជនស៊ីវិល ហើយនិងសួរចំនួនស្លាប់ដែលផ្តល់ជូនដោយអាជ្ញាធរសុខភាព នៅក្នុងដែនដីគ្រប់គ្រងដោយក្រុមហាម៉ាសមួយនេះ ។
ក្រុមហាម៉ាស និយាយថា សមាជិកការិយាល័យនយោបាយរបស់ខ្លួនម្នាក់ គឺលោក Ismail Barhoum ត្រូវបានសម្លាប់ ។
ដោយឡែក រដ្ឋមន្រ្តីក្រសួងការពារជាតអ៊ីស្រាអែលលោក Israel Katz បញ្ជាក់ថា គោលដៅនៃការវាយប្រហារគឺជាលោក Barhoum ប៉ុន្តែយោធាអ៊ីស្រាអែល ពុំបានបញ្ចេញឈ្មោះគោលដៅដែលខ្លួនបានរៀបរាប់ថាជា ភេរវជនសំខាន់ម្នាក់ នៅក្នុងក្រុមហាម៉ាសនោះទេ ៕