រូបភាពវីដេអូឃ្លីបពីនគរបាលជាតិឈីលី ឃើញក្រុមមន្រ្តីបាចដីខ្សាច់លើអណ្តាតភ្លើង ដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងភ្លើងឆេះព្រៃនៅទីក្រុង Traiguen ស្ថិតក្នុងតំបន់ Araucania កាលពីថ្ងៃអាទិត្យ ពេលដែលក្រុមអាជ្ញាធរ ចេញបញ្ជាឲ្យជម្លៀសមនុស្សចេញជាបន្ទាន់ពីតំបន់នោះ ។
ទីភ្នាក់ងារពន្លត់អគ្គិភ័យ មិនអាចបញ្ជាក់ផ្ទៀងផ្ទាត់បានឡើយទីតាំងថតវីដេអូ ប៉ុន្តែកាលបរិច្ឆេតត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ដោយសេចក្តីថ្លែងការណ៍របស់ក្រុមអាជ្ញាធរ និងសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក ពីភ្លើងឆេះព្រៃ ។
ភ្លើងឆេះព្រៃ កំពុងឆាបឆេះនៅទូទាំងតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសឈីលី រួមទាំងតំបន់ Araucania បង្ខំឲ្យលោកប្រធានាធិបតី Gabriel Boric ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន និងដាក់បំរាមគោចរ ។
ភ្លើងឆេះព្រៃនេះដែរ បានលេបត្របាក់ផ្ទៃដីជាង ២៥.០០០ហិចតារួចទៅហើយ ធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើន ដូចជាតំបន់ La Araucanía, Biobio, Nuble និងតំបន់ Maule ៕