វិមានក្រឹមឡាំង៖ អឺរ៉ុបកំពុងព្យាយាមបង្កើនមូលហេតុនៃជម្លោះអ៊ុយក្រែន

2025/03/24 10:25:39 pm        95

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន VGTRK លោក Pavel Zarubinថា ជំនួសឲ្យការដោះស្រាយបញ្ហាឫសគល់នៃជម្លោះអ៊ុយក្រែន អឺរ៉ុបគ្រាន់តែធ្វើឲ្យពួកវាកាន់តែធ្ងន់ធ្ងរឡើង ដោយការបង្កើនការចំណាយយោធា និងពិចារណាលើការដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ដោយហៅស្ថានភាពនេះថា ជារឿងមិនសមស្របទាល់តែសោះ។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានលើកឡើងថា៖«មួយវិញទៀត អឺរ៉ុបគួរតែចាប់អារម្មណ៍យ៉ាងពិតប្រាកដចំពោះសន្តិភាព។ ប៉ុន្តែឥឡូវនេះ ពួកគេកំពុងនិយាយអំពីសង្រ្គាម និងបន្តដំណើរការយោធារបស់  ខ្លួន ហើយនេះ គឺជារឿងចម្លែកមួយដែលថា ជំនួសឲ្យការស្វែងរកការលុបបំបាត់ឫសគល់នៃជម្លោះនេះ អឺរ៉ុបកាន់បង្កើនបញ្ហាថែមទៀត។ ហើយប្រសិនបើមិនបានស្រាយមូលហេតុទាំងនេះទេ ពុំអាចបញ្ឈប់សង្រ្គាមនេះបានទេ។ ផ្ទុយទៅវិញ អឺរ៉ុបកំពុងពិភាក្សាអំពីការដាក់ពង្រាយសក្តានុពលនៃកងកម្លាំងរបស់អង្គការណាតូ នៅក្នុងប្រទេសអ៊ុយក្រែន»។

លោក Peskov បានបង្ហាញពីការងឿងឆ្ងល់ថា ប្រជាជនអឺរ៉ុប កំពុងចោទសួរថា តើត្រូវរកលុយ ៨០០ ពាន់លានអឺរ៉ូ ពីកន្លែងណា មិនមែនសម្រាប់ការថែទាំសុខភាព ឬការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេ ប៉ុន្តែសម្រាប់ផ្នែកយោធា។ ផ្ទុយទៅវិញ លោកបានសង្កត់ធ្ងន់ថា បណ្តាប្រទេសអ៊ឺរ៉ុប គួរតែចាប់អារម្មណ៍ទៅលើ «ការរុះរើជញ្ជាំទាំងអស់»នៃឧបសគ្គជាមួយប្រទេសរុស្ស៊ី និងបន្តការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយសុខដុមរមនា ទើបជាការប្រសើរ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm