អាមេរិក៖ ការវាយប្រហាររបស់ក្រុមហ៊ួទី បង្ខំនាវាឲ្យប្ដូរទៅធ្វើដំណើរលើផ្លូវចំណាយខ្ពស់

2025/03/24 10:48:06 pm        88

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក កាលពីថ្ងៃអាទិត្យ (ទី២៣ ខែមីនា) បាននិយាយថា ការវាយប្រហារដោយក្រុមឧទ្ទាមហ៊ួទី ក្នុងប្រទេសយេម៉ែន បានបង្ខំឲ្យនាវា ៣ភាគ៤ ដែលមានទង់ជាតិអាមេរិក គេចចេញពីផ្លូវសមុទ្រក្រហម ហើយជំនួសវិញទៅធ្វើដំណើរនៅលើផ្លូវដ៏ចម្ងាយឆ្ងាយ និងមានតម្លៃថ្លៃជាង នៅជុំវិញចុងភាគខាងត្បូងនៃទ្វីបអាហ្រ្វិក។

លោក Mike Waltz បានប្រាប់កម្មវិធី Face the Nation របស់ប្រព័ន្ធផ្សព្វផ្សាយ CBS ថា៖ «៧៥ភាគរយនៃនាវាដឹកជញ្ជូនដែលមានទង់ជាតិសហរដ្ឋអាមេរិករបស់យើង ឥឡូវនេះត្រូវធ្វើដំណើរជុំវិញឆ្នេរសមុទ្រភាគខាងត្បូងនៃទ្វីបអាហ្រ្វិក ជំនួសឲ្យការឆ្លងកាត់ព្រែកជីក Suez»។ លោកបានបន្ថែមថា៖ «សម្រាប់លើកចុងក្រោយនេះ នាវាពិឃាតមួយគ្រឿងរបស់យើង ដែលបានឆ្លងកាត់ច្រកសមុទ្រនោះ ត្រូវបានវាយប្រហារ ២៣ដង»។

លោក Waltz បាននិយាយថា ការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់ ដែលជាលើកទី១ គិតចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងក្នុងខែមករា បាន «សម្លាប់មេដឹកនាំសំខាន់ៗរបស់ក្រុមហ៊ួទី» ក្នុងនោះរួមទាំងប្រមុខកម្មវិធីមីស៊ីលរបស់ក្រុមនេះផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ួទី ប្រាប់ថា ពួកគេបានកំណត់គោលដៅលើនាវានានា ដែលចរាចរនៅសមុទ្រក្រហម ដោយការធ្វើបែបនេះ គឺដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ចាប់តាំងពីដើមដំបូងនៃសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ ហើយជាមួយគ្នានេះ ក្រុមឧទ្ទាមមួយនេះ បានបន្ថែមថា ការវាយប្រហារដោយការទម្លាក់គ្រាប់បែករបស់អាមេរិក កាលពីពេលថ្មីៗនេះ លើយេម៉ែន បានឆក់យកជីវិតមនុស្សជាង ៥០នាក់។

នៅពេលដែលត្រូវបានសួរកាលពីថ្ងៃអាទិត្យ (ទី២៣ ខែមីនា) អំពីរបាយការណ៍នៃការវាយប្រហារថ្មីៗ នៅក្នុងប្រទេសយេម៉ែន មន្ត្រីការពារជាតិអាមេរិកម្នាក់ បានប្រាប់សារព័ត៌មាន AFP ថា កងកម្លាំងអាមេរិកកំពុងធ្វើការវាយប្រហារនៅទូទាំងទីតាំងជាច្រើនរបស់ក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់ជារៀងរាល់យប់ និងថ្ងៃ ក្នុងប្រទេសយេម៉ែន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm