ជនប៉ាឡេស្ទីននិយាយថា ហ្កាហ្សាឈរតែម្នាក់ឯង ខណៈចំនួនមនុស្សស្លាប់កើនឡើងជាង ៥ម៉ឺននាក់

2025/03/24 11:57:14 pm        81

ជាការឆ្លើយតបនឹងសេចក្តីប្រកាសរបស់ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីនថា យុទ្ធនាការសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៥ម៉ឺននាក់នោះ លោក Mahmoud Al-Ferra គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនម្នាក់ និយាយថា ហ្កាហ្សាឈរតែម្នាក់ឯងគត់ ។

ចំណែកឯលោក Ahmed Ouda គឺជាពលរដ្ឋហ្កាហ្សាជម្លៀសខ្លួនម្នាក់ទៀត និយាយដែរថា ពួកយើងគឺជាមនុស្ស ពួកយើងគ្មានកំហុស តើឧក្រិដ្ឋកម្មអ្វីដែលពួកយើងធ្វើ ចំពោះការបាត់បង់ទុក្ករបុគ្គល ៥ម៉ឺននាក់ ឬ ៦ម៉ឺននាក់? ពួកយើងស៊ូទ្រាំច្រើនណាស់ ពួកយើងចង់សម្រាក ពួកយើងចង់រស់នៅលើដែនដីរបស់ពួកយើង ពួកយើងចង់ស្រួល ។

ក្រោយស្ងប់ស្ងាត់អស់រយៈពេល ២ខែនៃសង្រ្កាម ពលរដ្ឋហ្កាហ្សា បានជម្លៀសខ្លួនម្តងទៀត ដើម្បីជីវិតរស់រានរបស់ពួកគេ ក្រោយអ៊ីស្រាអែលបោះបង់ចោលបទឈប់បាញ់ បើកការវាយប្រហារថ្មីពេញទំហឹងទាំងច្រកអាកាស និងជើងគោក លើក្រុមហាម៉ាសកាលពីថ្ងៃអង្គារ ។

ការផ្ទុះគ្រាប់បានបន្ទរទូទាំងតំបន់ភាគខាងជើង តំបន់ភាគកណ្តាល និងតំបន់ភាគខាងត្បូងហ្កាហ្សាស្រ្ទីប កាលពីព្រឹកថ្ងៃអាទិត្យ ពេលដែលយន្តហោះចម្បាំងអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើគោលដៅជាច្រើន ។

ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីននិយាយថា មនុស្សយ៉ាងហោច ៣០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Rafah និងទីក្រុង Khan Younis កាលពីថ្ងៃអាទិត្យ ។ 

ដោយឡែក ក្រុមគ្រូពេទ្យបឋមនិយាយថា មនុស្សដែលត្រូវបានសម្លាប់ទាំងនោះ រួមទាំងបុគ្គលិកសាលាក្រុង ៣នាក់ផងដែរ ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយម្តងហើយម្តងទៀតថា គោលបំណងសំខាន់នៃសង្រ្គាមមួយនេះ គឺដើម្បីកម្ទេចក្រុមហាម៉ាស់ឲ្យអស់ដែលជាអង្គភាពយោធា និងគ្រប់គ្រង ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm