នៅថ្ងៃចន្ទនេះ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងសម្រាប់ថ្ងៃទី ៤ជាប់ៗគ្នា ក្រោយសម្លាប់មនុស្សយ៉ាងហោច ៤នាក់ ។
ក្រុមអាជ្ញាធរ និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង ៩ពាន់នាក់ និងឧទ្ធម្ភាគចក្រ ១០៥គ្រឿង ត្រូវបានដាក់ពង្រាយ ដើម្បីពន្លត់ភ្លើងឆេះព្រៃដែលឆាបឆេះតំបន់ភាគអាគ្នេយ៍កូរ៉េខាងត្បូង ធ្វើឲ្យខូចខាតអគាររស់នៅរបស់អ្នកស្រុក និងវិហារបុរាណមួយកន្លែង ។

ក្រុមមន្រ្តីនិយាយថា ភ្លើងឆេះព្រៃនេះ បានបំផ្លាញព្រះវិហារប្រវត្តិសាស្រ្ត Unramsa ស្ថិតនៅក្នុងស្រុក Uiseong ។
ការិយាល័យស្រុក Uiseong និយាយថា ភ្លើងឆេះព្រៃបានកើតមានកាលពីវេលាម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុកថ្ងៃសៅរ៍ ហើយនិងបានឆាបឆេះទាំងស្រុងអគារចំនួន ៥ខ្នងរបស់ព្រះវិហារ និងស្ថិតក្នុងចំណោមអគារ ៨ខ្នងរបស់ព្រះវិហារ ។ គ្មានគ្រោះថ្នាក់ ត្រូវបានរាយការណ៍នោះទេ ។
រូបថតសន្លឹកបញ្ចេញដោយការិយាល័យស្រុក Uiseong ឃើញអគារមួយចំនួនបានក្លាយជាគំនរបាក់បែក និងផេះ ខណៈអគារផ្សេងទៀត ត្រូវរោលដោយអណ្តាតភ្លើង ប៉ុន្តែអគារមិនដួលរាបដល់ដីនោះទេ ។
វត្ថុបុរាណក្នុងព្រះវិហារ រួមទាំងបដិមាព្រះពុទ្ធធ្វើពីឈើ ត្រូវបាននាំយកទៅកាន់សារមន្ទី បន្ទាប់ពីភ្លើងឆេះព្រៃ នេះ ៕

