ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រកាសឱ្យនគរបាល ខេត្ត ត្បូងឃ្មុំ ត្រៀមចាប់ខ្លួន អាមេខ្លោងដែលរៀបចំសកម្មជនរបស់ខ្លួន ដើម្បីទៅទទួលពិរុទ្ធជន កឹម សុខា នៅគុកត្រពាំង ផ្លុង។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខណ្ឌ សែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ ដោយលើកឡើងចំៗថា មេខ្លោងនោះឈ្មោះ ណុប ប៊ុនហ៊រ ចេញពីចំការមន។ សម្តេចតេជា បញ្ជាក់ថា លោក កឹម សុខា នៅជាពិរុទ្ធជននៅឡើយ មិនមែនជាទណ្ឌិតទេ ហើយ កឹម សុខា ក៏មិនទាន់មានសាលក្រមស្ថាពរដែរ ព្រមទាំងមិនទាន់មានការលើកលែងទោសអ្វីនោះឡើយ។
ការប្រកាសរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលដូចនេះបន្ទាប់ពីអ្នកទោសមួយចំនួនត្រូវបានដោះលែងឲ្យមានសេរីភាពជាបន្តបន្ទាប់ ដូចជា សកម្មជនដីធ្លី អតីតសមាជិកព្រឹទ្ធសភា និងអតីតសកម្មជនគណបក្សប្រឆាំងមួយចំនួន ហើយសកម្មជនមួយចំនួនគិតថា អតីតប្រធានគណបក្សប្រឆាំងគឺលោក កឹម សុខា នឹងត្រូវតុលាការដោះលែងដែរ៕
