ក្រុមអ្នកនយោបាយនៅកោះ Greenlandបានថ្កោលទោសផែនការសម្រាប់ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ស្របពេលដែលមានការគំរាមកំហែងរបស់លោកប្រធានាធិបតីDonald Trump ក្នុងការដណ្តើមគ្រប់គ្រងកោះមួយនេះ ។
ស្រ្តីទី២សហរដ្ឋអាមេរិកលោកស្រី Usha Vance ដែលជាភរិយារបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើដំណើរទស្សនកិច្ចវប្បធម៌ក្នុងសប្តាហ៍នេះហើយការបំពេញទស្សនកិច្ចដាច់ដោយឡែកមួយទៀត ត្រូវបានគេរំពឹងថា គឺជាលោក Mike Waltz ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump ។
នាយករដ្ឋមន្រ្តីចាកចេញពីតំណែងរបស់Greenland លោក Mute Egede បានចាត់ទុកផែនការនេះថា ជាការឈ្លានពាន
ហើយលោកនិយាយថា អ្នកទាំង ២មិនត្រូវបានអញ្ជើញសម្រាប់កិច្ចប្រជុំនោះទេ ។
ខណៈពេលនោះដែរមេដឹកនំាទំនងជាអ្នកបន្ទាប់របស់ Greenland បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថា បង្ហាញកង្វះខាតការគោរព ។
កោះ Greenland ដែលជាកោះធំបំផុតរបស់ពិភពលោកស្ថិតនៅចម្លោះមហាសមុទ្រអាក់ទិក និងមហាសមុទ្រអាត្លង់ទិក បានគ្រប់គ្រងដោយប្រទេសដាណឺម៉ាកអស់រយៈពេលប្រហែល៣០០ឆ្នាំមកហើយ ដែលមានចម្ងាយជិងត ៣ពាន់គ.មពីសហរដ្ឋអាមេរិក ។
កោះមួយនេះគ្រប់គ្រងកិច្ចការក្នុងស្រុកដោយខ្លួនឯង ប៉ុន្តែរាល់ការសម្រេចចិត្តណាសមួយលើគោលនយោបាយបរទេស
និងការពារជាតិ ត្រូវបង្កើតឡើងដោយទីក្រុង Copenhagen ។ សហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍សន្តិសុខជាយូរមកហើយលើកោះ Greenlandហើយនិងមានមូលដ្ឋានយោធាមួយកន្លែងលើកោះមួយនេះចាប់តាំងពីសង្រ្គាមលោកលើកទី ២មកម្ល៉េះ៕