កីឡា​បាល់​ឱប​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​ជំនា​ន់​ទី​១ ដោយ​ជោគជ័យ​

2021/11/30 10:57:53 am        88

​បាល់​ឱប៖ ដោយ​ទទួល​បាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជាបានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល ​មន្ដ្រីបច្ចេកទេស​រៀបចំ​ការប្រកួត​ជំនា​ន់ទី​១ ប្រចាំឆ្នាំ​២០២១ លើកដំបូងរយៈពេល ៥​ថ្ងៃដែល​ទើប​បញ្ចប់​ដោយ​ជោគជ័យកាលពី​ល្ងាច​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១។​

​លោក ទុយ ប៊ុន​ហឿន អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​កោតសរសើរចំពោះ​សហព័ន្ធ​ខិតខំ​រៀបចំ​នូវ​វគ្គ​បណ្ដុះបណ្ដាលផ្សេងៗ ជាក់ស្ដែង​វគ្គ​មន្ដ្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​នេះ ដើម្បី​រួមចំណែក​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ជាតិ ស្របតាម​កំណែទម្រង់​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាលក៏ដូចជា​ក្រសួង​អប់រំ ដើម្បី​ត្រៀម​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​លោក លន់ សាម​ឌី អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជាបាន​បញ្ជាក់ថា នេះ​គឺជា​វគ្គ​មួយ​ថ្មីដែល​សហព័ន្ធ​រៀបចំឡើងក្នុង​គោលបំណង​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​សិក្ខាកាម​មានលទ្ធភាព ឈានទៅ​រៀបចំ​ការប្រកួត​ដោយ​ខ្លួនឯងនៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​បំផុស​កម្ម​ភាព​កីឡានេះ​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន ហើយ​ឆ្លៀតឱកាស​ចម្រាញ់​ធនធាន​កីឡាករ​-​កីឡាការិនី​ត្រៀម​ចូលរួម​ការប្រកួត​អន្ដរជាតិ​នានា។​ ​យោងតាម​របាយការណ៍​របស់​អគ្គលេខាធិការ​រង​សហព័ន្ធ​លោក ផាន សុភា វគ្គ​នេះបានធ្វើ​ឡើ​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី២៩ ខែវិច្ឆិកា ដោយមាន​ការសិក្សា​ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ផ្ទាល់ ក្នុងនោះ​មាន​សិក្ខាកាម​ចំនួន ២៥​នាក់​មកពី​បណ្ដា​ខេត្ត និង​ក្លិប​ចំនួន ៨ ចូលរួម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am