រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា លោកប្រធានាធិបតី Donald Trump អាចនឹងប្រកាសកិច្ចព្រមព្រៀងសម្របសម្រួលពន្ធជាមួយប្រទេសកាណាដា និងម៉ិកស៊ិក ក្នុងពេលឆាប់ៗនេះ។
លោកបានបន្ថែមថា កិច្ចព្រមព្រៀងដ៏សំខាន់ទំនងពាក់ព័ន្ធនឹងការកាត់បន្ថយយ៉ាងហោចណាស់ផ្នែកនៃការដំឡើងពន្ធ២៥% ថ្មីរបស់លោក Trump លើការនាំចូលពីម៉ិកស៊ិក និងកាណាដា។

ការអត្ថាធិប្បាយរបស់លោក Lutnick បានកើតឡើងប៉ុន្មាននាទីបន្ទាប់ពីទីផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះដល់កម្រិតមួយសម្រាប់ថ្ងៃទី ២ នៃការធ្លាក់ចុះយ៉ាងខ្លាំង ដែលជំរុញយ៉ាងហោចណាស់មួយផ្នែកដោយការព្រួយបារម្ភរបស់ក្រុមវិនិយោគិនថា គោលនយោបាយរបស់លោក Trump នឹងដុតបញ្ឆេះសង្គ្រាមពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរ។

លោក Lutnick បានប្រាប់កម្មវិធី "Fox Business" ថា ការសម្របសម្រួលជាមួយកាណាដា និងម៉ិកស៊ិក ទំនងជានឹងត្រូវបានបង្ហាញឱ្យដឹងភ្លាមៗនៅថ្ងៃពុធសប្ដាហ៍នេះ។

ស្របពេលរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីពុំបានបញ្ជាក់ពីអ្វីដែលលោក Trump នឹងយល់ព្រមនោះ លោកបានស្នើថា ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងមានឆន្ទៈជួបមេដឹកនាំរបស់ប្រទេសកាណាដា និងម៉ិកស៊ិក នៅពេលណាមួយ ។លោកហាក់បានបង្ហើបពីលទ្ធភាពដែលថាលោកTrump អាចនឹងដកការដំឡើងពន្ធទាំងស្រុងផងដែរ៕