បាល់ទាត់៖ ខ្សែប្រយុទ្ធប្រេស៊ីល និង PSG, Neymar នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៨សប្តាហ៍ដើម្បីសម្រាកព្យាបាលរបួសកជើង នេះបើតាមការបញ្ជាក់របស់ក្លិបបាល់ទាត់បារាំងមួយនេះ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះត្រូវបានសែងចេញអំឡុងការប្រកួតដែល Paris Saint Germain យកឈ្នះ Saint Etienne នៅថ្ងៃអាទិត្យ ៣-១ ក្រោយប៉ះទង្គិចកជើងធ្ងន់។
Neymar នឹងអវត្តមានពីការប្រកួត ៧ប្រកួតរបស់ PSG ក្នុងលីគ និងមួយប្រកួតនៅ UEFA Champions League ផងដែរ។ PSG បានពន្លាតពិន្ទុនាំមុខក្នុងតារាងក្រោយសប្តាហ៍ទី ១៥ ដល់ ១២ពិន្ទុដាច់ក្រុមលេខ ២ Rennes ខណៈនៅ UCL វិញក៏បានកក់កៅអីទៅជុំបន្តដែរ តែត្រូវប្រកួតបង្គ្រប់កិច្ចប្រកួតចុងក្រោយក្នុងពូលជួបជាមួយ Club Bruges នៅថ្ងៃទី៧ ខែធ្នូ មុនពេលដែលវគ្គ ១៦ក្រុមចុងក្រោយនឹងចាប់ផ្តើមនៅខែកុម្ភៈឆ្នាំក្រោយ៕
អត្ថបទ៖នាង សុភាវុធ