និស្សិតរៀនជំនាញបរិក្ខារត្រជាក់កំពុងទទួលបានការងារ និងចំណូលខ្ពស់នៅក្នុងទីផ្សារការងារកម្ពុជា

2025/03/25 07:16:49 pm        102

ក្រុមនិស្សិតដែលរៀនជំនាញផ្នែកបច្ចេកទេស និងវិជ្ជាជីវៈកម្រិតខ្ពស់ បានឲ្យដឹង សព្វ​ថ្ងៃ​នេះ​ការ​រៀន​​ជំនាញ​សេវាកម្មបរិក្ខារត្រជាក់ គឺជាជំនាញមួយដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា ដែល​អាច​រកប្រាក់ចំណូលបានសមរម្យ និងមានតម្រូវការខ្ពស់ទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃ​អនាគត​ខាង​មុខ។

យុវជន ឃឿត ខេន និស្សិតឆ្នាំទី៤ ជំនាញឧស្សាហកម្ម និងមេកានិច ផ្នែកបរិក្ខារត្រជាក់ មកពី​វិទ្យាស្ថាន​បច្ចេកទេសវិទ្យាកម្ពុជា (ITC) ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បាន​និយាយ​ឲ្យ​ដឹង​ថា ការចាប់យកមុខជំនាញមួយនេះ ដោយសម្លឹងឃើញទីផ្សារការងារមានតម្រូវការខ្ពស់ និង​មួយ​វិញ​ទៀត ដោយសារចំណង់ចំណូលចិត្តតាំងពីថ្នាក់ឧត្តមសិក្សាមកម្ល៉េះ ទើបមាន​ចំណាប់​អារម្មណ៍​សិក្សា​ជំនាញនេះ។ យុវជនរូបនេះ បានឲ្យដឹងទៀតថា បច្ចុប្បន្ន ក្រៅពីការកើន​ឡើង​នូវ​លំ​នៅ​ដ្ឋាន ក៏មានការកើនឡើងនូវ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអគារខ្ពស់ៗជាដើម បាន​ជា​ចាប់​អារម្មណ៍រៀនជំនាញនេះ ដើម្បីឱកាសការងារក្រោយពេលរៀនចប់។

ស្រដៀងគ្នានេះ យុវជន ស្រ៊ី ស្រេង ជានិស្សិតឆ្នាំទី៣ ដែលកំពុងរៀនជំណានខាលើនេះដូចគ្នា បាន​លើកឡើងថា ការសិក្សាជំនាញបរិក្ខាត្រជាក់នេះ គឺមានជាក្តីបំណងប្រាថ្នាពីតូច ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ម៉ាស៊ីនត្រជាក់។ យុវជនដដែលនេះ បានបន្តទៀតថា ជំនាញសេវាកម្មបរិក្ខារត្រជាក់ គឺ​ជា​ជំនាញ​មួយដ៏មានសារសំខាន់ណាស់នាពេលបច្ចុប្បន្ន ហើយឆ្លើយតបទៅ​និង​ទីផ្សារ​ការងារ​នៅ​ប្រទេស​កម្ពុជា​ផងដែរ ពីព្រោះថា នៅពេលដែលរៀនជំនាញនេះ មានឱកាសខ្ពស់ណាស់​នៅ​ពេល​រៀន​ចប់ ហើយថែមទាំងមានប្រាក់ចំណូលសមរម្យ។

សូមបញ្ជាក់ថា ជំនាញសេវាកម្មបរិក្ខារត្រជាក់ គឺជាជំនាញ​មួយ​ដែល​មាន​សក្តានុពល​មាន​តម្រូវ​ការ​ខ្ពស់​ពី​សំណាក់ ប្រជាពលរដ្ឋនៅប្រទេសកម្ពុជាបច្ចុប្បន្ន ខណៈជំនាញ​មួយ​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១លាន ៥សែននាក់ របស់រាជរដ្ឋាភិបាលអាណាត្តិទី៧នេះ ដែល​មានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm