IFC សាទរចំពោះការរីកចម្រើននៅក្នុងវិស័យ SMEs និងកម្រិត Micro កំពុងមានភាពរស់​រវើករបស់​កម្ពុជា

2025/03/25 08:24:55 pm        94

តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា បានសាទរដល់វិស័យឯកជននៅកម្ពុជា ជាពិសេសវិស័យ SMEs និងនៅ ក្នុងវិស័យកម្រិត Micro កំពុងមានភាពរស់រវើក និង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដែលបានបង្ហាញដល់សេដ្ឋកិច្ចកំពុងរីកចម្រើន។

លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំ​កម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋ​មន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ លោកស្រី បាន​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ IFC ចូលជួបពិភាក្សាការងារដើម្បីសិក្សា និងស្វែងយល់ ឱ្យកាន់តែស៊ីជម្រៅ អំពី​ឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ លោកស្រីកត់ សម្គាល់ថា វិស័យ​ឯកជននៅកម្ពុជាបានកំពុងដំណើរការល្អ និងដោយរលូន ទាំងក្នុងវិស័យ SMEs និងក្នុងវិស័យកម្រិត Micro នេះបាន បង្ហាញនូវភាពរស់រវើក នៅក្នុងសេដ្ឋកិច្ចកំពុងរីកចម្រើន។ បន្ថែមពីនេះ លោកស្រី ក៏បានចែករំលែក និងរៀបរាប់អំពីសកម្មភាពដែល IFC បានអនុវត្តកន្លងមកនៅកម្ពុជាក្នុងវិស័យឯកជន, វិនិយោគ, SMEs, កសិកម្ម, ថាមពល, ធនាគារជាដើម។

ក្នុងជំនួបនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេច អំពីភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រ នយោបាយនៅលើសាកលលោក ជាពិសេសការធ្វើពាណិជ្ជកម្ម ដែលជាកត្តាចាំបាច់ នៃការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ រវាង IFC និងប្រទេសកម្ពុជា និងបានលើកឡើងអំពីវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងដំណើរការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា បញ្ហាប្រឈម និងកាលានុវត្តភាពនានា

ឯកឧត្តម ក៏បានចែករំលែកជាសង្ខេប អំពីសាវតា និងដំណើរការវិវត្តនៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងបានសម្តែង នូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ IFC នៅកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងការវិនិយោគ និងវិស័យឯកជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំ និងជំរុញឱ្យ IFC សិក្សាពង្រីកប្រតិបត្តិការនៅកម្ពុជាទាំងទំហំ និង វិសាលភាពនៃការវិនិយោគលើវិស័យផ្សេងទៀត ក្រៅពីវិស័យធនាគារនិងហិរញ្ញវត្ថុ។

លោកស្រី Towfiqua Hoque បានទទួលយក និងសន្យាពាំនាំនូវសំណើទាំងនេះ រាយការណ៍ជូនថ្នាក់ដឹកនាំ IFC ដើម្បីពិនិត្យ លទ្ធភាពពង្រីកប្រតិបត្តិការបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ កសិកម្ម កសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក និងការដឹកជញ្ជូនជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm