លោក Koji រំពឹងកូនក្រុមលេងបានល្អ ទល់ក្រុមអារូបា ដែលជាបទពិសោធន៍ថ្មី សម្រាប់ក្រុមគោព្រៃកម្ពុជា

2025/03/25 08:55:36 pm        406

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកជំនួបមិត្តភាពអន្ដរជាតិ ជាមួយ​ក្រុមជម្រើសជាតិអារូបា នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ គឺជាបទពិសោធន៍ថ្មីមួយ សម្រាប់​ក្រុមគោព្រៃ ដែលត្រូវជួបក្រុមមកពីទ្វីបផ្សេង ហើយសង្ឃឹមថា កូនក្រុម​នឹង​បង្ហាញ​ការ​លេង​មួយ​ដ៏ល្អ ចំពោះមុខអ្នកគាំទ្រ ក្នុងជំនួបមិត្តភាពបើកឆាកឆ្នាំថ្មីនេះ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃទី២៤ ខែមីនានេះ លោក Koji បានលើកថា ការ​ប្រកួតជាមួយអារូបា គឺជាជំនួបដ៏ល្អមួយ ដែលលោកនឹងព្យាយាមជំរុញកូនក្រុមលេងឲ្យអស់ពីសមត្ថភាព ។ ទោះបីការប្រមូលផ្ដុំមិនទាន់ល្អតាមផែនការ តែលោកពិតជាចង់ឈ្នះការប្រកួតនេះ ពិសេសគឺការបង្ហាញទម្រង់លេងដ៏ល្អរបស់កូនក្រុម ។

រីឯប្រធានក្រុមគោព្រៃកម្ពុជា កីឡាករ កាន់ ម៉ូ ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រកួតនេះ ដើម្បីស្វែងរកជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា ។ យ៉ាងណា កាន់ ម៉ូ ថាការប្រកួតនេះ មែនជាការប្រកួតងាយស្រួយឡើយ ទោះបីអារូបា បានធ្វើដំណើរវែងឆ្ងាយក៏ដោយ ។

ដោយឡែកលោក Marvic Bermudez គ្រូបង្វឹកក្រុមជម្រើសជាតិអារូបា និងកីឡាករ Nickenson Paul បានសម្ដែងក្ដីរីករាយក្នុងការមកប្រកួតមិត្តភាពនៅកម្ពុជា ។ លោកទទួលស្គាល់ពីគុណភាពកីឡាកររបស់កម្ពុជា តែបើក្រឡេកទៅមើលចំណាត់ថ្នាក់ពិភពលោកក្រុមទាំងពីរ គឺប្រហាក់ប្រហែលគ្នា ។ ដូច្នេះលោកសង្ឃឹមថា ការប្រកួតមិត្តភាពនេះ នឹងក្លាយជាការប្រកួតទាក់ទាញ ។

គួរដឹងថា ជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអារូបា នឹងធ្វើឡើងនាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ នេះគឺជាជំនួបមិត្តភាពទី២ កំឡុងថ្ងៃ FIFA Day ប្រចាំខែមីនា ឆ្នាំ២០២៥ ដោយប្រកួតទី១ របស់ក្រុមគោព្រៃ បានរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវៀតណាម ២-១ គ្រាដែលប្រកួតដំបូងរបស់ក្រុមជម្រើសជាតិអារូបា គឺចាញ់ក្រុមសមាជិកលីគកំពូលកម្ពុជា វិសាខា ៣-១ កាលពីថ្មីៗកន្លងទៅ ។ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm