កម្ពុជាទាក់ទាញវិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគលើវិស័យកសិកម្ម

2021/11/30 06:29:42 pm        435

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយពីសក្តានុពលកសិកម្ម ដល់ទូតឥណ្ឌូនេស៊ី ដើម្បីទាក់ទាញវិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគលើវិស័យកសិកម្ម ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ខណៈវិស័យកសិកម្មកំពុងមានវឌ្ឍនភាពជាបន្តបន្ទាប់ ពិសេសចាប់តាំងពីការផ្ទុះឡើងជំងឺកូវីដ១៩។

នេះជាការលើកឡើង​របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ ក្នុងជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា ​ឯកឧត្តម Sudirman Haseng កាលពី​ពេលថ្មីៗនេះ ​។

ឯកឧត្តម វេង សាខុន បានលើកឡើងថា ដោយមាន​ការ​យកចិត្ត​ទុកដាក់ និង​ការ​ជំរុញ​ពី​រដ្ឋាភិបាល វិស័យ​កសិកម្ម​កម្ពុជា​ត្រូវ​បាន​គេ​ដឹងថា​ កំពុង​មាន​ការរីកចម្រើន​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​។ សកម្មភាព​នេះ ​ធ្វើ​ឱ្យ​កម្ពុជា​មិន​ត្រឹមតែ​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​អាច​នាំទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​បាន​កាន់​តែច្រើន​ផងដែរ​។

ឯកឧត្តម ​បន្ថែមថា ​ជាមួយ​នឹង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី ​កម្ពុជា​សង្ឃឹមថា ក្នុង​ពេល​ឆាប់ៗ​នេះ​នឹង​មាន​វិនិយោគិន​ឥណ្ឌូនេស៊ី ចូលមក​វិនិយោគ​វិស័យ​កសិកម្ម រួមទាំង​ការកែច្នៃ​កសិផល និង​ខ្សែចង្វាក់​តម្លៃ​នៅ​កម្ពុជា​។

ឯកឧត្តម ថ្លែងថា ​ស្ថានភាព​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុង​មាន​ការវិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​កូវីដ​ ១៩​។ យើង​រង់ចាំ​ស្វាគមន៍​ជានិច្ច​ចំពោះ​វិស័យ​ឯកជន​ឥណ្ឌូនេស៊ី​ដែល​មាន​បំណង​ធ្វើការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​នាពេល​អនាគត​​។

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ឯកឧត្តម Sudirman Haseng បាន​និយាយថា ​ឯកឧត្តម ​នឹង​ខំ​ពង្រឹង​និង​ពង្រីក​បន្ថែម​ទៀត​នៅក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា​ទៅ​វិនិយោគិន​ឥណ្ឌូនេស៊ី​។

ទិន្នន័យ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹងថា ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ កម្ពុជា​នាំចេញ​កសិផល​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​សរុប ៦ ៣៦៤ ៦០៧,២៤ ​តោន កើនឡើង ៨៧,៥៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៣ ៣៩៣ ៩១៥,៦៤ ​តោន​៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm