ប្រទេសអេហ្ស៊ីបកាលពីថ្ងៃចន្ទបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ៊ីស្រាអែល ជុំវិញការបង្កើតទីភ្នាក់ងារមួយ ក្នុងគោលបំណងបណ្តេញជនជាតិប៉ាឡេស្ទីន ចេញពីតំបន់ហ្កាហ្សាស្ទ្រីប និងការអនុ ម័តឲ្យមានការតាំងទីលំនៅថ្មីចំនួន ១៣កន្លែង នៅតំបន់វេសបែង(West Bank)។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេស អេហ្ស៊ីបបាននិយាយថា អ្វីដែលគេហៅថា «ការចាកចេញដោយស្ម័គ្រចិត្ត» ដែលអ៊ីស្រាអែលអះអាងថា ទីភ្នាក់ងារនេះ មានគោលដៅ ប៉ុន្តែ ខ្វះមូលដ្ឋានណាមួយ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖«ការចាកចេញដែលកើតឡើងក្រោមការទម្លាក់គ្រាប់បែក និងសង្រ្គាម និងក្រោមគោលនយោបាយដែលរារាំងជំនួយមនុស្សធម៌ និងប្រើប្រាស់ភាពស្រេកឃ្លាន ជាអាវុធ បង្កើតឲ្យមានការផ្លាស់ប្តូរទីលំនៅដោយបង្ខំ ឧក្រិដ្ឋកម្ម និងការរំលោភបំពាននៅក្រោមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ»។
ប្រទេសអេហ្ស៊ីប បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រកាន់ជំហររឹងមាំប្រឆាំងនឹងការរំលោភបំពាន និងការបង្កហេតុរបស់អ៊ីស្រាអែល ដែលកំពុងបន្តទាំងនេះ។

ប្រទេសនេះ បានគូសបញ្ជាក់ពីសិទ្ធិរបស់ប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង និងការបង្កើតរដ្ឋឯករាជ្យមួយ នៅតាមព្រំដែនឆ្នាំ ១៩៦៧ ដែលមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។