មន្ត្រីជាន់ខ្ពស់នគរបាលជាតិណែនាំដល់អស់លោកដែលបានចាត់តាំងអោយទទួលភារកិច្ចថ្មីត្រូវអនុវត្តកិច្ចការសេសសល់និង​​​រួមសាមគ្គីឯកភាពផ្ទៃក្នុងដើម្បីសម្រេចគោលនយោបាយបច្ចកោណរាជរដ្ឋាភិបាលអាណត្តិទី៧

2025/03/25 10:11:12 pm        141

ស្វាយរៀង ៖ ឯកឧត្តម ឧត្តមសេនីយ៏ឯក តាន់ សំណាង អគ្គស្នងការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៏ សរ ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់អស់លោក ដែលបានការតែងតាំងអោយទទួលភារកិច្ចថ្មី ត្រូវបន្តអនុវត្តកិច្ចការដែលនៅសេសសល់ និងធ្វើការសាមគ្គីឯកភាពផ្ទៃក្នុងអង្គភាព និងថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង រដ្ឋបាលមូលដ្ឋាន ដែលអស់លោកប្រតិបត្តិការ អោយបានជិតស្និត ដើម្បីសម្រេចគោលនយោបាយបញ្ចកោណរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងវិសយ័ការពាររក្សាសន្តិសុខ សណ្ឋាប់ធ្នាប់សង្គម ។

ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលបែបនេះ បានធ្វើឡើងខណះដែល ឯកឧត្តមអញ្ជើញប្រកាសតែងតាំង ស្នងការរងនគរបាលខេត្ត និងសម្រួលភារកិច្ចមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចំនួន១៦រូប  ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក សុខ រស់ អភិបាលរងខេត្ត និង អស់លោកជាមន្ត្រីថ្នាក់ដឹកនាំក្នុងស្ថាបន័នានាជុំវិញខេត្ត និង អស់លោក ជាអភិបាល ​អភិបាលរងស្រុក ក្រុង លោក លោកស្រីជា អធិការនគរបាលស្រុក ក្រុង និងនាយនគរបាលប៉ុស្តិរដ្ឋបាលឃុំ សង្កាត់ចំនួន២៩០នាក់ផងដែរ ។

ក្នុងនាមអគ្គស្នងការនគរបាលជាតិ ឯកឧត្តមអគ្គស្នងការរង បានសម្ដែងអបអរសាទរចំពោះស្នាដៃ របស់ថ្នាក់ដឹកនាំ ពិសេសអស់លោក លោកស្រី នៅក្នុងស្នងការដ្ឋាននគបាលខេត្ត ដែលកន្លងមកបានរួមដឹកនាំ និងអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ក្នុងវិសយ័រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ កាត់បន្ថយអត្រាបទល្មើស ពិសេសចរាចរណ៏ អោយនៅកំរិតទាប ដែលជាចំណែកទាក់ទាញអ្នកវិនិយោគអោយចូលមកកសាងមូលដ្ឋានគ្រឹះបង្កើតទីផ្សារការងារជូនពលរដ្ឋនៅក្នុងនិងក្រៅខេត្តជាបន្តបន្ទាប់ ។

ឯកឧត្ដម បានណែនាំដល់មន្តី្រដែលទទួលភារកិច្ចថ្មី ក៏ដូចមន្ត្រីដែលមានភារកិច្ចត្រូវរួមសាមគ្គី អនុវត្តការងារដោយយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវបញ្ហាដែលកើតមាននៅគ្រប់មូលដ្ឋាន តាមរយះយកកត្តាឈ្នះៗទាំងអស់គ្នាធ្វើជាគោលការដោះស្រាយ។  យកចិត្តទុកដាក់ រក្សា សន្តិសុខសង្គម តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា វៀតណាម ជំរុញដល់ អធិការនគរបាល ស្រុក ក្រុង  ប៉ុស្តិរដ្ឋបាលឃុំ សង្កាត់ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពបន្ថែម តាមរយះដោះស្រាយបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានដូចជា អំពើហឹង្សា ចោរកម្ម ការប្រើប្រាស់គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៏ និងកង្វល់ផ្សេងៗ ទាំងសេវាតម្រូវការ សេវាបំរើ បង្ក្រាប ជាពិសេសរួមដោះស្រាយរាល់វិវាទទំនាស់ផ្សេងៗ រវាងពលរដ្ឋ និងពលរដ្ឋ  ដែលប្រឈមលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យបានទាន់ពេលវេលាដើម្បីធានាដល់ការរស់នៅមានភាពសុខសុខដុមរមនាក្រោមម្លប់សន្តិភាព ។ ដោយ ៖ ភា សារិទ្ធ


 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm