អ៊ីស្រាអែលវាយប្រហារមូលដ្ឋានយោធាស៊ីរីម្ដងទៀត បើទោះបីជាមានការព្រមានពីសហភាពអឺរ៉ុបក៏ដោយ

2025/03/25 10:12:21 pm        51

កងទ័ពអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានវាយប្រហារម្តងទៀតទៅលើមូលដ្ឋានយោធាចំនួនពីរ នៅភាគកណ្តាលប្រទេសស៊ីរី មួយថ្ងៃបន្ទាប់ពីប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប(EU ) បានព្រមានពីការវាយប្រហារនៅទីនោះ ហើយនៅក្នុងប្រទេសលីបង់ នឹងបង្កឲ្យមានការកើនឡើងភាពតានតឹងកាន់តែខ្លាំងឡើង។

យោធាអ៊ីស្រាអែល បាននិយាយថា៖«មួយរយៈពេលខ្លីកន្លងទៅនេះ  កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយលុកសមត្ថភាពយោធា ដែលនៅតែមាននៅមូលដ្ឋានយោធាស៊ីរី Tadmur និង T4» ដោយសំដៅទៅលើមូលដ្ឋាន នៅទីក្រុង Palmyra និងមួយទៀតមានចម្ងាយ ៥០គីឡូម៉ែត្រ (៣០ម៉ាយ) ភាគខាងលិចទីក្រុងនេះ។

យោធាបានបន្ថែមថា៖«កងកម្លាំងការពារអ៊ីស្រាអែល នឹងបន្តធ្វើសកម្មភាព ដើម្បីបញ្ឈប់ការគំរាមកំហែងណាមួយដែលបង្កឡើងចំពោះពលរដ្ឋរបស់រដ្ឋអ៊ីស្រាអែល» ។

អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានវាយប្រហារមូលដ្ឋានដូចគ្នា បន្ទាប់ពីក្រុមឃ្លាំមើល  សង្គ្រាម បានរាយការណ៍ជាលើកដំបូងអំពីការវាយឆ្មក់ទាំងនេះ។

កាលពីថ្ងៃចន្ទ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ្ស៊េរុយសាឡឹម ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសស៊ីរី និងលីបង់ កំពុងគំរាមកំហែងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។

លោកស្រី Kallas បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar ថា៖«សកម្មភាពយោធា ត្រូវតែសមាមាត្រ ហើយការវាយប្រហាររបស់អ៊ីស្រាអែលទៅកាន់ប្រទេសស៊ីរី និងលីបង់ ប្រឈមនឹងការកើនឡើងភាពតានតឹងបន្ថែមទៀត»។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm